Header Ads

Sociedad ​ត្រៀម​បន្ថែម​កិច្ចសន្យា​ឲ្យខែ្ស​ប្រយុទ្ធ​ Carlos Vela ​រហូតដល់ឆ្នាំ​ ២០១៨-១៩​

ក្លឹប Sociedad​ ត្រូវបាន​គេនិយាយ​ថាកំពុង​មានការចាប់​អារម្មណ៍ក្នុង​ ការចុះកុងត្រាថ្មីបន្ថែមលើកិច្ចសន្យា ចាស់ជាមួយខ្សែប្រយុទ្ធ​ Carlos Vela​  របស់ប្រទេស​ម៉ិកស៊ិក​ ដែលបច្ចុប្បន្ន​កិច្ចព្រមព្រៀង​របស់កីឡាករ​រូបនេះ​នឹងត្រូវផុត​កំណត់​ ក្នុងឆ្នាំ​ ២០១៦​ ។ បើយោង​ តាមរបាយ​ការណ៍នៅ​ក្នុងសារព័ត៌​មានអេស្ប៉ាញ​និង​ ម៉ិកស៊ិក​បានបញ្ជាក់​ថាក្លឹប​ Sociedad ​ពិតជា​សង្ឃឹមថា​នឹងអាច​ ពង្រីកកិច្ច​សន្យាជាមួយ​ខ្សែប្រយុទ្ធ​ម៉ិកស៊ីកូ​ Carlos Vela ​រហូត​ដល់ឆ្នាំ​ ២០១៨ ​ឬ ២០១៩ ​ពិតប្រាកដ​មែន​ ។
vela-1-
នាពេល​បច្ចុប្បន្ននេះ​កិច្ចសន្យា​ក្លឹបជាមួយ​នឹងកីឡាករ​វ័យ​ ២៥ឆ្នាំរូបនេះ​នឹងត្រូវផុត​កំណត់នៅ​ថ្ងៃទី​ ៣០ ​ខែមិថុនា​ ឆ្នាំ​ ២០១៦ ​។ ​ក្លឹបកំពុង​តែត្រៀម​រៀបចំ​ផ្តល់នូវ​កិច្ចសន្យា​បន្ថែមនិង​លក្ខ័ណមួយ​ ចំនួនជា​ពិសេសការ​ផ្តល់ជូន​នូវប្រាក់ខែ​ ឲ្យកាន់តែ​ប្រសើរឡើង ​ក្នុងគោលបំណង​ដើម្បីទប់ស្កាត់​ការចាប់​អារម្មណ៍ពី​ក្រុមគូប្រជែង​របស់ក្លឹប ​ ។ មាន​សេចក្តីរាយ​ ការណ៍មួយ​បញ្ជាក់ថា​ក្លឹប​ Sociedad ​ពិតជាបាន​ផ្តួចផ្តើមក្នុង​ការចរចា​ជាមួយភ្នាក់​ងារ​ Vela ​គឺលោក​ Eduardo​ Hernandez ​សង្ឃឹមថា​នឹងចុះហត្ថ​លេខា​លើផ្នែកបន្ថែម​មួយចំនួន​ជាមួយ​កីឡាកររូប​នេះនៅ​ ក្នុងសប្តាហ៍​ខាងមុខ​។
carlos-vela-2-
Mundo Deportivo reported ​បានរាយ​ការណ៍ថា​ Atletico Madrid ​ត្រូវបានលេច​នូវពាក្យចចាម​អារាមថា​កំពុងតែពិចារ​ណាលើ​ Vela ​អាចជំនួស​តំណែង​ Diego Costa ​កីឡាករ​អន្តរជាតិ​អេស្ប៉ាញ ​នៅរដូវ​ក្តៅនេះ​។ Vela ​អតីតកីឡាករ​ក្លឹប​កាំភ្លើងធំ​ Arsenal ​មានជម្រើស​មួយដើម្បី​ត្រឡប់ទៅ​កាន់ក្លឹប​ Arsenal ​វិញបើសិន​ក្លឹប ហ៊ាន​ទិញក្នុង​តម្លៃ​ ៤លាន អឺរ៉ូក្នុង​កិច្ចសន្យា​របស់គាត់​ ប៉ុន្តែនៅ​បច្ចុប្បន្ននេះ​មិនមាន​ផែនការ​នេះនោះទេ​។