Header Ads

ទីបំផុត Ivica Olic សម្រេចចិត្តស្នាក់នៅក្លឹប Wolfsburg ពីរឆ្នាំទៀត

ខ្សែប្រយុទ្ធ​អន្តរជាតិ​ក្រូអាស៊ី​ Ivica Olic ​បានបញ្ចប់​កិច្ចសន្យា​ចាស់របស់​គាត់ជាមួយ​នឹងក្លឹប​ Wolfsburg ​នាពេលថ្មីៗ​ នេះ ​ហើយមាន​ការទាក់ទាញ​យ៉ាងខ្លាំងក្លា​ពីក្លឹប​របស់​អង់គ្លេស​ Stoke City ​ដោយកីឡាករ​រូបនេះ​បានធ្វើការ​សម្រេច​ ចិត្តម្តង​ហើយម្តងទៀត​នៅតែមិន​អាចធ្វើឲ្យ​លោកសម្រេច​ចិត្តបាន​ ។ ​លោកគ្រូ​បង្វឹក​ Mark Hughes ​របស់ក្លឹប​ Stoke​ មានចិត្ត​អន្ទះសារ​ចង់បាន​ខ្សែប្រយុទ្ធ​ ៣៤ឆ្នាំរូប​នេះមកកាន់​ទឹកដី​របស់ខ្លួន​ ហើយបាន​បើកការ​ពិភាក្សា​ជាមួយ​ Olic ​អំពីការ​ផ្លាស់ប្តូរ​នៅរដូវ​ក្តៅនេះ​ នៅឯកីឡដ្ឋាន​ Britannia ​ម្តងរួច​មកហើយ​។
IvicaOlic_1-
ទោះបីជា​យ៉ាងណា​ក៏ដោយ​ Olic ​បានបង្ហាញ​ពីបំណង​ប្រាថ្នា​ចង់ទៅ​ចួលរួម​ក្លឹបនៅ​ប្រទេស​អង់គ្លេស​ ដែរ​ប៉ុន្តែ​នាពេល​ ថ្មីនេះៗ​គាត់បាន​សម្រេចចិត្តរើស​យកការ​ស្នាក់​នៅជាមួយ​នឹងក្លឹប​ បច្ចុប្បន្ន​របស់គាត់​គឺក្លឹប​ Wolfsburg ​នឹងបាន​ចុះហត្ថ​ លេខាលើ​កិច្ចសន្យាថ្មី​បន្ថែមលើ​កិច្ចសន្យា​ចាស់ពីរ​ឆ្នាំទៀត​បន្តរួមរស់​ ជាក្លឹប​អាល្លឺម៉ង់​មួយនេះ​។
Olic ​បាននិយាយ​ថាខ្ញុំពិត​ជាសប្បាយ​រីករាយខ្លាំង​ណាស់​ ដែលឥឡូវ​នេះខ្ញុំមាន​ភាពច្បាស់​លាស់អំពី​អនាគត​របស់ខ្ញុំ​ ហើយ​ ខ្ញុំនឹងបន្ត​លេងឲ្យក្លឹប​ Wolfsburg ​រហូតដល់​ពីរឆ្នាំទៀត​ ។​ពួកយើងចង់​វាយប្រហារ​យ៉ាងពេញ​លេញនៅ​ក្នុងក្រប​ ខ័ណ្ឌ​ Bundesliga ​និងនៅអឺរ៉ុប​ ក្នុងរដូវ​កាលខាងមុខ​ ។ Olic ​ស៊ុតបាល់​បញ្ចូលទីបាន​ ១៣គ្រាប់ក្នុង​ការប្រកួត​លីករហូត​ មកដល់​ពេលនេះក្នុង​រដូវកាលនេះ​។
Ivica-Olic-2-
លោកគ្រូបង្វឹក​ Dieter Hecking ​មានការសប្បាយ​រីករាយដោយ​សារការសម្រេច​ចិត្តរបស់​ Olic ​ដោយបាន​និយាយថា​ : ខ្ញុំមិនមាន​អ្វីត្រូវនិយាយ​ច្រើនជាងនេះ​ទៀតទេ​ ខ្ញុំគ្រាន់តែ​ចង់បញ្ជាក់ថា​គាត់គឺជា​កីឡាករម្នាក់​ដែលមាន​គុណភាព​ និង មានបច្ចេក​ទេសលំដាប់​ពិភពលោក​ គាត់មាន​ទំហំធំ​សំខាន់​សម្រាប់​ក្រុមកីឡាករ​វ័យក្មេង​របស់យើង​ មិនមែន​​គ្រាន់តែ ​ដោយសារ​គាត់មាន​បទពិសោធ​ដ៏អស្ចារ្យ​នោះទេ​។