វីដេអូស៊ុតញាក់សាច់ ក្នុងជំនួបយក្ស Real ស៊ី Bayern ១-០ យប់មិញ
ជំនួបយក្សវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រ UEFA Champions League ជើងទី១ រវាង Real Madrid និង
Bayern Munich យប់មិញនេះ
បានបញ្ចប់ទៅក្នុងលទ្ធផលឈ្នះចាញ់គ្នាប្រផុតប្រផើយ
ពោលគឺក្រុមម្ចាស់ផ្ទះ Real ស៊ីភ្ញៀវជើងឯកចាស់ Bayern ១-០។

Benzema អបអរក្រោយស៊ុតបញ្ចូលទី
១គ្រាប់
ជ័យជម្នះរបស់ក្រុមលោក Carlo Ancelotti នេះ
ធ្វើបានដោយខ្សែប្រយុទ្ធបារាំង Karim Benzema នៅនាទី១៩
ក្រោយទទួលបាល់បញ្ជូនពី Fábio Coentrão។ លទ្ធផលនេះ
ក៏ជាការបង្កើនកំណត់ត្រាឈ្នះក្នុងផ្ទះក្នុងពានរង្វាន់នេះដល់
១៨ប្រកួតចុងក្រោយផងដែរ។
ទោះបីជា
ចាញ់ក៏ពិតមែន ប៉ុន្តែក្រុមលោក Pep Guardiola
បានគ្រប់គ្រងបាល់បានយ៉ាងច្រើនលើសលប់ ពោលគឺដល់ទៅ៧២ភាគរយ ខណៈ Real
បានតែ២៨ភាគរយប៉ុណ្ណោះ។ មួយវិញទៀត បើគិតពីចំនួនបញ្ជូនបាល់ ក៏
Bayern លើសដាច់នោះដែរ ពោលគឺ ៧០៥ ទល់នឹង ២៧៦ ខណៈបាល់ជ្រុងវិញ គឺ
Bayern ១៥ដង ឯ Real បាន៣ដង។
យ៉ាងណា
ក្ដី
ការគ្រប់គ្រងបាល់បានច្រើនប៉ុន្តែមិនអាចស៊ុតចូលនៅក្រៅផ្ទះនេះ
នឹងធ្វើឲ្យក្រុមជើងឯកចាស់មួយនេះត្រូវធ្វើការធ្ងន់ពេលទៅលេង
នៅដីខ្លួនឯងនាសប្ដាហ៍ក្រោយ។
សម្រាប់
ប្រិយមិត្តវិញ មានពាក្យអ្វីនិយាយពីការប្រកួតនេះដែរឬទេ? តើ
Bayern អាចវាយបកដើម្បីឡើងទៅការពារពានរបស់ខ្លួនបានឬអត់?

Bale ប្ដូរចូលជំនួស Ronaldo នាទី៧៤

វីដេអូហាយឡាយនៃការប្រកួត៖
Post a Comment