លោក David Moyes អតីតគ្រូបង្វឹកក្លឹប Manchester United (រូបថត៖ telegraph.co.uk)
គ្រូបង្វឹក
ថ្មីរបស់ក្លឹបបិសាចក្រហម Manchester United លោក David Moyes
ត្រូវបានក្លឹបរបស់ខ្លួន បណ្ដេញចេញពីតួនាទី បន្ទាប់ពីរូបលោក
ដឹកនាំក្លឹបបិសាចក្រហម ប្រកួតចាញ់ក្រុម Everton F.C ដោយលទ្ធផល ២-០
កាលពីយប់ថ្ងៃអាទិត្យ។
គ្រូបង្វឹកសញ្ជាតិស្កុតឡែនលោក David Moyes
ត្រូវបានម្ចាស់ក្លឹបបិសាចក្រហម Manchester United បណ្តេញចេញ
ក្រោយពីលោកដឹកនាំក្លឹបមិនបានល្អ ដោយបាត់បង់ឱកាសក្នុងការដណ្ដើមយក
ពានរង្វាន់ផ្សេងៗប្រចាំរដូវកាល ២០១៣-២០១៤
រួមទាំងបាត់បង់កៅអីលំដាប់លេខ៤ ក្នុងក្របខ័ណ្ឌ Barclays Premier
League ដែលជាតំណែងដើម្បីទទួលបានសិទ្ធិទៅលេងនៅក្របខ័ណ្ឌ UEFA
Champions League នៅរដូវកាលក្រោយដែរ។ លោក David Moyes
គឺជាអតីតគ្រូបង្វឹករបស់ ក្លឹប Everton F.C
ដែលត្រូវបានអតីតគ្រូបង្វឹកវ័យចំណាស់របស់ក្លឹប Manchester United លោក
Alex Ferguson ជ្រើសរើសមកជំនួសតំណែងរបស់លោក ខណៈលោក Alex Ferguson
ត្រូវចូលនិវត្តន៍នាចុងរដូវកាលមុន។
អ្នកចាំទីសញ្ជាតិអាមេរិក Tim Howard បានប្រាប់ Daily Telegraph ថា
លោកមានការគោរព ចំពោះអ្នកចាត់ការលោក David Moyes យ៉ាងខ្លាំង
ដោយលោកគិតថាគាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់
ហើយអ្នកគាំទ្រក្លឹប Everton
ទាំងអស់ក៏មិនអាចបំភ្លេចរូបលោកបានដូចគ្នាដែរ។
លោក David Moyes ត្រូវបានជ្រើសតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប
Manchester United កាលពីដើមរដូវកាលឆ្នាំ ២០១៣-២០១៤នេះ
ខណៈគ្រូបង្វឹកចាស់លោក Alex Ferguson បានសម្រេចចិត្តចូលនិវត្តន៍
កាលពីចុងរដូវកាលមុន។ ក្នុងការដឹកនាំក្លឹប Manchester United
សម្រាប់ពានរង្វាន់ Barclays Premier League រដូវកាល ២០១៣-២០១៤
ចំនួន៣៤ប្រកួតកន្លងមក ក្លឹប Manchester United មាន៥៧ពិន្ទុ
ដោយប្រកួតឈ្នះ១៧ ស្មើ៦ និងចាញ់១១ប្រកួត ហើយបានធ្លាក់ចេញក្របខ័ណ្ឌ
UEFA Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ
ដោយចាញ់ក្រោមថ្វីជើងក្រុម FC Bayern Munich ដែរ៕
ការស៊ុតបញ្ចូលទីរបស់កីឡាករ Kevin Mirallas (អាវខៀវ) របស់ក្រុម Everton F.C កាលពីចុងសប្តាហ៍កន្លងទៅ
Post a Comment