ការស្វែងរក យន្តហោះម៉ាឡេស៊ី ត្រូវផ្អាក ដោយសារ អាកាសធាតុអាក្រក់
យោងតាម សារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ
នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០១៤ នេះថា ការ ស្វែងតាមផ្លូវអាកាសបន្ថែមទៀត
ចំពោះយន្តហោះម៉ាឡេស៊ី ដែលកំពុងបាត់ខ្លួន តាំងពីថ្ងៃទី០៨ ខែមីនា នោះ
ត្រូវសម្រេចផ្អាក ជាបណ្តោះអាសន្នហើយ ក៏ព្រោះតែអាកាសធាតុនៅថ្ងៃអង្គារនេះ
មិនអំណោយ ផល ។
ទោះបីជាការស្រាវជ្រាវ ក្នុងទឹក មិនបានទទួលបានលទ្ធផល និង កំពុងតែបន្តប្រព្រឹត្តទៅក៏ដោយ ប៉ុន្តែ ក្រុម ស្រាវជ្រាវមកពីអូស្ត្រាលី, អាម៉េរិក, ចិន, និងម៉ាឡេស៊ី មិនបានបោះបង់ ចោលការរុករកតាមផ្លូវអាកាស ដែលបានគ្រោងទុកនោះឡើយ ព្រោះថា បញ្ហាបាត់ជើងហោះ ហើរ MH370 នេះ បានក្លាយជាការចាប់ អារម្មណ៍យ៉ាងខ្លាំង ហើយសាច់ញាតិរបស់ជងរងគ្រោះក៏កំពុងទន្ទឹងរង់ចាំ ចម្លើយគ្រប់ពេលវេលា ទាំងអស់ ផងដែរ ។
គួរបញ្ជាក់ថា យន្តហោះប៊ូអ៊ីង 777 ដែលដឹកអ្នកដំណើរ ២៣៩នាក់ បានបាត់ខ្លួន កាលពីថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៤ បន្ទាប់ហោះចេញ ពីព្រលានយន្តហោះ ទីក្រុងកូឡាឡាំពួរប្រទេស ម៉ាឡេស៊ី ឆ្ពោះទីកាន់ទីក្រុង ប៉េកាំងប្រទេសចិន ប៉ុន្តែវាបានបាត់ដំណឹងចេញពីប្រព័ន្ធ រ៉ាដា ពេលចូលទៅដល់ដែនអាកាស របស់ ប្រទេសវៀតណាម ។
បើតាមការវិភាគចុងក្រោយ បានឲ្យដឹងថា យន្តហោះទំនងជាបកត្រឡប់ក្រោយវិញពេលកំពុង ស្ថិតនៅ ក្នុងដែនអាកាសរបស់ប្រទេសវៀតណាម ដើម្បីឆ្ពោះមកកាន់កូឡាឡាំពួរវិញ ព្រោះ មានបញ្ហាផ្នែកគ្រឿង ម៉ាស៊ីន ប៉ុន្តែវាក៏បាត់ដំណឹងរហូតមកដល់ពេលនេះ ដោយសូម្បីតែប្រព័ន្ធ ផ្កាយរណប និង ប្រអប់ខ្មៅក៏ មិនទាន់ចាប់សញ្ញាណាមួយបានច្បាស់លាស់ឡើយ ៕

Post a Comment