Header Ads

ហង្ស​ក្រហម Liverpool ខិត​ជិត​ទៅ​គ្រប់គ្រង​ពាន Barclays English Premier League ជា​លើកដំបូង​​


កីឡាករ Raheem Sterling របស់ក្រុម Liverpoolអបអរការក្រោយពីស៊ុតបញ្ចូលទី (រូបថតពី 7msport.com)
ក្រុម ​ហង្ស​ក្រហម Liverpool កាលពី​យប់​ថ្ងៃ​អាទិត្យ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Norwich.City ដោយ​លទ្ធផល ៣ ទល់នឹង​២ ដើម្បី​បន្តកាន់កាប់​កំពូល​តារាង​ប្រចាំ​សប្ដាហ៍​ទី​៣៥​។​
​ការប្រកួត​ម្សិលមិញ​នេះ ត្រូវបាន​រៀបចំ​ឡើង​នៅ​កីឡាដ្ឋាន Carrow Road ទឹកដី​របស់​ក្រុម Norwich.City​។ ក្រុម​ភ្ញៀវ Liverpool បានធ្វើការ​វាយ​សម្រុក​យ៉ាងខ្លាំង ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Norwich.City ក្នុង​គោលបំណង​ស្វែងរក ៣​ពិន្ទុ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ដំណែង​ជើងឯក Barclays English Premier League ជា​លើកដំបូង​របស់​ខ្លួន​។
​ការប្រកួត​នេះ ចាប់ផ្ដើម​បាន​តែ​បន្តិច​ប៉ុណ្ណោះ កីឡាករ Raheem Sterling បាន​ស៊ុត​បញ្ជូលទី​ឲ្យ​ក្រុម​ភ្ញៀវ Liverpool នាំ​មុខមុន នៅ​នាទី​ទី​៤ ។ ក្រោយមក កីឡាករ ខ្សែប្រយុទ្ធ​ឆ្នើម Luis Suares បាន​ស៊ុត​គ្រាប់​ទី​២ ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី ១១​។
​ចូល​ដល់​តង់​ទី​២ ក្រុម​ម្ចាស់ផ្ទះ បាន​ស៊ុត​មួយ​គ្រាប់​បំបែក​ពងមាន់​របស់ខ្លួន​នៅ​នាទី​៥៤ ដែល​ធ្វើបាន​ដោយ​កីឡាករ Gary Hooper ខណៈ​កីឡាករ Raheem Sterling ក៏​បាន​ស៊ុត​បញ្ចូល​ទី គ្រាប់​ទី​៣​ឲ្យ​ក្រុម​ភ្ញៀវ នៅ​នាទី​៦២ ដែរ​។​
​ការប្រកួត​បន្ត​ដល់​នាទី​៧៧ ទើប​កីឡាករ Robert Snodgrass បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ ខណៈ​ក្រុម​ទាំងពីរ មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​នោះ សម្រាប់​នាទី​ដែល​នៅ​សេសសល់ ហើយ​ចប់​ការប្រកួត ក្រុម​ភ្ញៀវ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល ៣-២​។​

​គួរបញ្ជាក់​ថា ក្រោយ​បញ្ចប់​ការប្រកួត​សប្ដាហ៍​ទី​៣៥​នេះ ក្រុម​ហង្ស​ក្រហម Liverpool មាន ៨០​ពិន្ទុ ដោយ​នាំមុខ​ក្រុម​លំដាប់​ទី​២ តោ​ខៀវ Chelsea FC ចំនួន ៥​ពិន្ទុ​។ ក្រុម​ហង្ស​ក្រហម Liverpool នៅមាន​៣​ប្រកួត​ទៀត មុន​បញ្ចប់​រដូវ​កាល ដោយ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​ក្រុម Chelsea FC និង Newcastle.United និង​ត្រូវ​ធ្វើជា​ភ្ញៀវ ទៅសួរសុខទុក្ខ​ក្រុម​ម្ចាស់ផ្ទះ Crystal Palace​។ ក្រុម​ហង្ស​ក្រហម  Liverpool សង្ឃឹម​នឹង​យកឈ្នះ​ការប្រកួត​ដែល​នៅ​សេសសល់​របស់ខ្លួន ដើម្បី​ឈាន​ទៅ លើក​ពានរង្វាន់​ក្លឹប​បាល់ទាត់​អាជីព​របស់​អង់គ្លេស​ជា​លើកដំបូង​របស់​ខ្លួន ​ក្នុង​ឆ្នាំ ២០១៤​នេះ​៕

No comments