Header Ads

បុរស​ម្នាក់​លួច​ស្ទាបអង្អែល​សុដន់​នារី​ម្នាក់ ខណៈ​នាង​កំពុង​ដេកលក់​លើ​យន្តហោះ​

បុរស​ម្នាក់​លួច​ស្ទាបអង្អែល​សុដន់​នារី​ម្នាក់ ខណៈ​នាង​កំពុង​ដេកលក់​លើ​យន្តហោះ​បុរស​ម្នាក់​ត្រូវបាន​គេ​ក្រឡេកឃើញ​កំពុង​ស្ទាបអង្អែល​ដើមទ្រូង​ស្ត្រី​ម្នាក់ រយៈពេល ៥ នាទី ខណៈ​នាង​ដេកលក់ នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស ដែល​ធ្វើដំណើរ​ពី​ទីក្រុង London ទៅ San Francisco ។​
​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​គួរ​ឲ្យ​អាណិត​នោះ ត្រូវបាន​គេ​ដឹងថា បាន​កំពុង​ដេកលក់​១​ល្បក់ ហើយ​នៅពេលនោះ ក៏​ស្រាប់តែ​អ្នកដំណើរ​ប្រុស​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះថា Vinay Pochampally (​ដែលមាន​កៅអី​ជាប់​ពីក្រោយ​កៅអី​នាង​) បាន​រួល​ដៃ​របស់ខ្លួន​ចូលក្នុង​អាវ​របស់​នាង​តែម្តង ខណៈ​អ្នកដំណើរ​ដទៃទៀត កំពុង​ផ្តោតអារម្មណ៍​ជាមួយ​ទូរទស្សន៍ ។​

​នៅពេលដែល​ស្ត្រី​រងគ្រោះ​ភ្ញាក់ឡើង និង​បានដឹង​ពីអ្វី​ដែល​កំពុង​កើតឡើង​មកលើ​ខ្លួន​នាង​, បុរស​កំ​ហួច​រូបនោះ ក៏បាន​ដក​ដៃ​យ៉ាង​លឿន និង​រត់​ទៅកាន់​ច្រកទ្វា​យន្តហោះ ។ ប៉ុន្តែ ថ្វីបើ​ហេតុការណ៍​នេះ ក្រោយមក ត្រូវបាន​រាយការណ៍​ទៅដល់​អ្នកបម្រើ​យន្តហោះ​ក៏ដោយ​, ក៏​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​ប៉ុនប៉ង​បញ្ឈប់​ការ​បំពារបំពាន​នេះ​ទេ ខណៈ​វា​កំពុង​កើតឡើង​នោះ ។​

​ទោះជា​យ៉ាងណា ទង្វើ​គ្មាន​សីលធម៌​របស់​បុរស​រូប​នេះ​ពុំ​អាច​រួចខ្លួន​ឡើយ ដែលជា​ចុងក្រោយ បុរស​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​កេ​រ្តី​​ភេទ​​កម្រិត​ធម្មតា ៕​