តារាសម្តែង Han Ga In មានផ្ទៃពោះ ២ ខែ ក្រោយរៀបការអស់រយៈពេល៩ឆ្នាំ
កូរ៉េ៖ តាមប្រភពព័ត៌មាន បរទេលកាលពីថ្ងៃទី ២១ ខែមេសា
ឆ្នាំ ២០១៤កន្លងទៅ បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង អ្នកនាង Han
Ga In មានផ្ទៃពោះ លើកដំបូងរបស់នាង បន្ទាប់ពីអ្នកនាង
បានរៀបអាពាហ៍ពិពាហ៍ជាមួយប្តី គឺលោក Yun Jung Hoon អស់រយៈពេល ៩ ឆ្នាំ។
ការមានផ្ទៃពោះនេះ នាងមិនចង់ឲ្យ សារព័ត៌មានរាយការណ៍ យ៉ាងទូលំទូលាយទេ
ដោយសារតែនាងជាប់កាន់ទុក្ខ និងគោរពការឈឺចាប់ ពីការលិចនាវា
របស់ប្រជាជនកូរ៉េខាងត្បូង។
បើយោងតាមព័ត៌មាន kimchi របស់វិស័យសិល្បៈបង្ហាញថា ទាំងប្តីប្រពន្ធតារាសម្ដែង នាង Han Ga In និងលោក Yun Jung Hoon មានការសប្បាយចិត្តទោះលាយឡំនឹងទុក្ខយ៉ាងធំក៏ដោយ។ បន្ទាប់ពីមង្គលការរបស់នាង Han Ga In អស់រយៈពេល ៩ ឆ្នាំហើយ ដែលជាថ្ងៃមួយសម្រាប់នាង និងប្តី កំពុងរង់ចាំជាយូរមកហើយ។
ក្នុងបច្ចុប្បន្ននេះ នាងមានផ្ទៃពោះកូនដំបូងជិត២ ខែហើយ ប៉ុន្តែដោយសារតែប្រទេសកូរ៉េ ខាងត្បូងត្រូវបានរងការឈឺចុកចាប់ ពីការគ្រោះថ្នាក់លិចនាវា Sewol ដែលគូស្វាមីភរិយា មិនចង់សម្តែងនូវសេចក្តី អំណរយ៉ាងទូលំទូលាយនេះទេ៕

Post a Comment