ទស្សនារូប របស់លោក Sir Alexferguson ដែលត្រូវបានគេ ធ្វើឡើងដោយ ឈ្មោះកីឡាករ រាប់រយនាក់
លោក Sir Alexferguson ត្រូវបានគេ
ស្គាល់គាត់ថា ជាអ្នកដឹកនាំ ក៏ដូចជាគ្រូបង្វឹក ដ៏ល្អមួយរូបដែល បានដឹកនាំ
ក្រុមបិសាចក្រហម Manchester United អោយឈ្នះពានរង្វាន់ រាប់សិបដង នៅក្នុងពេល
ដែលគាត់កាន់កាប់ ។ ហើយដើម្បីជាសក្ខីភាព និងជាការរំលឹក នូវស្នាដៃរបស់ គាត់
វិចិត្រការនី មួយរូបនៅ ទីក្រុង Birmingham បានធ្វើរូប Sir Alexferguson
បានយ៉ាងអស្ចារ្យ ។

Annemarie Wright គឺជាវិចិត្រការនី មួយរូបដែល ល្បីល្បាញក្នុងការ ធ្វើរូបគំនូរ បុគ្គលល្បីៗ ហើយ ឥលូវនេះនាង បានជ្រើសរើសយក លោក Sir Alexferguson មកធ្វើ ។ គំនូររបស់នាង គឺប្លែកពីគេ ដោយនាងមិន បានប្រើ បិច ឬខ្មៅដៃ ដើម្បីគូររូប នោះទេតែ នាងប្រើវា មកសរសេរជាអក្សរវិញ ។នាងសរសេរឈ្មោះ កីឡាករបាល់ទាត់ រាប់រយនាក់ បញ្ចូលតគ្នា ភ្ជាប់តាមតំណាក់ៗ ក្លាយជារូប របស់លោក Sir Alex Ferguson យ៉ាងស្រស់ស្អាត ។ នៅក្នុងបទសំភាសន៍ ជាមួយនិង សារព័តមាន Metro របស់អង់គ្លេស Annemarie បានអោយដឹងថា នាងគូររូបលោក Sir Alex ឡើងព្រោះតែនាង ប៉ារបស់នាង គឺជាអ្នកគាំទ្រ ក្រុម Manchester United ហើយនាងចំណាយ ៣ រហូតដល់ទៅ ៣ សប្តាហ៍ឯណោះ ទំរាំតែបញ្ចប់ ការសរសេរ អក្សរអោយចេញ ជារូបនេះ ។

ក្រៅពីលោក Sir Alex Ferguson ក៏នៅមានរូប បុគ្គលល្បីៗ ផ្សេងៗទៀតផង ដែរដូចជា Steve Jobs, Marilyn Manroe និង Nelson Mandela ៕

Post a Comment