Header Ads

ចាញ់​បោកប្រុស​ព្រាន​​​លង់ខ្លួន​ក្នុង​ផ្ទះ​សំណាក់

រាជធានី​​ភ្នំ​ពេញ ៖ ស្ត្រី​ម្នាក់ត្រូវប្តី​នាំទៅ​​ដាក់​ពាក្យ​ប្តឹង​​នៅ​នគរបាល​ ប៉ុស្តិ៍ប្ញស្សី​កែវ កាល​ពីវេលា​ម៉ោង​​១១ព្រឹក​ថ្ងៃទី​​២២ មេសា ​​បន្ទាប់​​ពី​ចាញ់​បោក​ប្រុស​​ព្រានលួង​​លោម​​ចូល​ផ្ទះ​សំណាក់ប្ញស្សី​កែវ​ ​ ដោយ​កុហកថាប្តី​នាង​​ចាំ​​នៅ​ក្នុង​​ផ្ទះសំណាក់ ហើយ​ពេល​​ចេញ​មក​វិញ​​ត្រូវ​​ប្រពន្ធ​​បុរស​នោះ​​វាយដំ​ធ្វើ​​បាប​​ចោទ​ថា លួច​សហាយ​ស្មន់​ជាមួយ​ប្តី​របស់​​គេ​​ ។ ​​ហេតុការ​ណ៍​​នេះ​​​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​១១យប់ថ្ងៃទី​​២០ មេសា ។
ស្ត្រី​​ដែល​ចាញ់​​បោក​គេ​​នោះ​​ឈ្មោះ យី វណ្ណៈ អាយុ​​៣៤​ឆ្នាំ មាន​ប្តី​​ឈ្មោះ នួន សារុន ជា​​អ្នក​រត់​ម៉ូតូឌុប​​​​ ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​គី​ឡូ​ម៉ែត្រ​​លេខ​​៦ ខណ្ឌ​ប្ញស្សីកែវ ចំណែក​​ប្រុស​​ព្រានឃ្លាន​​តណ្ហានោះ​​​​​ត្រូវ​​គេ​ស្គាល់​ឈ្មោះ ប៉ោង អាយុ​​៣០​ឆ្នាំ មាន​ប្រពន្ធ​ស្នាក់​​នៅ​ផ្ទះ​ក្បែរ​គ្នា ។

បើតាមស្ត្រី​​​ឈ្មោះ យី វណ្ណៈ បាន​ឱ្យដឹង​ថា ពេល​ចូល​​ដល់​​ផ្ទះសំណាក់ខាងលើ ពុំ​មានការ​​ចាប់​​រំលោភ​ទេ ព្រោះ​​នាង​ដឹង​ខ្លួន​ទាន់​​ ក៏​ត្រឡប់​មក​វិញ ស្រាប់​​តែត្រូវប្រពន្ធ​បុរ​សនោះ​វាយ​ដំ​​នាង​ ចោទ​ថា​​លួ​ច​សហាយ​ស្មន់​ជាមួយ​ប្តី​​របស់​គេទៅវិញ​​​​ ​។ ក្រោយ​មក​ប្តី​​ស្ត្រី​​រងគ្រោះ​​​​ដឹង​​រឿង​នេះ​​ក៏​នាំ​មក​ប្តឹង​​ប៉ូលិស​ ប៉ុស្តិ៍​ប្ញស្សីកែវតែម្តង​ ។

No comments