តើអ្នកណាខ្លះដែលលោក David Moyes អរគុណ ហើយអ្នកណាខ្លះដែលលោកមិនបានរំលឹកដល់?
លោក David Moyes
បានចេញផ្សាយនូវសេចក្ដីថ្លៃការណ៍ដ៏រំជួលចិត្តមួយតាមរយៈ the
League Managers Association
បន្ទាប់ពីលោកត្រូវបានបណ្ដេញចេញពីតួនាទីជាអ្នកដឹកនាំក្រុម
Manchester United។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក David Moyes
បានធ្វើការថ្លែងអំណរគុណដល់បុគ្គលមួយចំនួន
ក្នុងរយៈពេលដែលគាត់ទទួលបន្ទុកជាអ្នកដឹកនាំក្លឹបមួយនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ដែលបានផ្សព្វផ្សាយនៅដោយ the League Managers Association លោក David បានថ្លែងអំណរគុណជាពិសេសដល់លោក Sir Alex Ferguson អតីតគ្រូបង្វឹកក្លឹប Manchester United ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងជឿចាក់លើសមត្ថភាពរបស់លោកក្នុងការដឹកនាំក្រុមមួយនេះបន្ដពី លោក។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះលោក David Moyes ក៏មិនភ្លេចសម្ដែងការអរគុណចំពោះជំនួយការរបស់លោក ព្រមទាំងសមាជិកក្រុមគ្រូបង្វឹកទាំងអស់នៅក្នុងក្លឹប ដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ និងពោរពេញទៅដោយភក្តីភាព និងភាពស្មោះត្រង់ចំពោះរូបលោក និងក្លឹបទាំងមូល។

ប្រិយមិត្តដែលគាំទ្រដល់លោក David Moyes រហូតមកសម្រាប់រដូវកាលនេះ ក៏ត្រូវបានអតីតគ្រូបង្វឹកសញ្ជាតិស្កុតលែនរូបនេះ រំលឹកដល់ ព្រមទាំងបានអរគុណ និងជូនពរដល់ពួកគេផងដែរ។ លោក Moyes ក៏បានបង្ហាញការសោកស្ដាយផងដែរ ដែលមិនបានដឹកនាំក្លឹបមួយនេះឲ្យបានជោគជ័យ ដូចអ្វីដែលប្រិយមិត្តអ្នកគាំទ្រក្លឹបមួយនេះធ្លាប់បានរំពឹង ទុក។
ផ្ទុយទៅវិញគេមិនបានឃើញលោក David Moyes រំលឹកដល់កីឡាករណាម្នាក់របស់ក្លឹប Manchester United សោះនៅក្នុងសេចក្ដីថ្លែងការមួយនោះ ដែលធ្វើឲ្យគេសង្ស័យថា លោក David Moyes ទំនងយល់ថាកីឡាករទាំងអស់នៅក្នុងក្លឹបក្រោមការបង្វឹករបស់គាត់ ជាចំណែកមួយដែលធ្វើឲ្យការដឹកនាំរបស់លោក និងក្លឹបទាំងមូលរងបរាជ័យបែបនេះ៕ DC

Post a Comment