Header Ads

ATTWOOD ​ ចូលរួមឧបត្តម្ភ វិស័យកីឡានៅកម្ពុជា លើកដំបូង

ក្រុមហ៊ុន ​ ATTWOOD  បានចូលរួមលើក ស្ទួយវិស័យកីឡានៅ កម្ពុជាលើកដំបូង នៅក្នុងឆ្នាំ ២០១៤នេះ កាល​ពីព្រឹក ​ថ្ងៃទី​២៣​ មេសាដោយ ធ្វើការចុះMOU ជាមួយនឹង ​គណៈ​កម្មាធិការ​ ជាតិ​​អូឡាំ​ពិក​កម្ពុជា (NOCC ​ស្តី​ពី «ឧស្សាហ​កម្ម​កីឡា ​គណៈ​កម្មា​ធិ​ការ​ ជាតិ​អូឡាំ​ពិក​ កម្ពុជា»​ លើ​ផលិត​ផល​ ទឹក​បរិសុទ្ធ​ណាវី​ ស្តី​ពី​កិច្ច​ សហការ​ផ្តល់ ​ស្លាក​សញ្ញា​ (Co-branding) របស់​គណៈ​កម្មាធិ​ ការ​ជាតិ​អូឡាំ ​ពិក​កម្ពុជា ​ដល់​ផលិត ​ផល​ទឹក​ បរិ​សុទ្ធ​ណា ​វី ។​
លោក​វ៉ាត់​ចំរើន​អគ្គ​លេខា​ធិ​ការ​NOCC​មាន​ប្រ​សាស​ន៍​ថា​៖ ​នេះ​ជា​រតប់​ថ្មី​មួយ​ដែល​NOCC​បាន​ផ្តើម​រក​ដៃ​គូ​ជា​មួយ​វិស័យ​ឯក​ជន​ដែល ​មាន​ផលិត​ផល​ដែល​ផ្តោត​ទៅ​លើ​សុខ​ភាព​ជា​ចំបង​និង​ស្វែង​រក​ប្រ​ភព​ចំណូល​ ដល់​មូល​និធិ​កីឡា​នៃ​NOCC​។​ លោក​បាន​បន្ត​ថា​៖​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​ក្រុម​ហ៊ុន​អេត​ហ្វូត​ដែល ​មាន​ទឹក​បរិសុទ្ធ​ឈ្មោះ​ណាវី​ដែល​បាន​យក​និមិត្ត​សញ្ញា​(LOGO)​របស់​NOCC​ ទៅ​ដាក់​លើ​ដប​ទឹក​សុទ្ធ​ហើយ​ផល​ប្រ​យោជ​ន៍​គឺ​មូល​និធិ​កីឡា​ទទួល​បាន​ ថវិកា​ចំនួន​៤០០​រៀល​ក្នុង​មួយ​កេះ​ក្នុង​នោះ​ដែរ​ក្រុម​ហ៊ុន​នឹង​លក់​ទឹក​ បរិសុទ្ធ​ណាវី​ដោយ​មាន​បន្ថែម​ដល់​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ទៅ​តាម​ សហព័ន្ធ​កីឡាជាតិ​។​
1ការចុះ MOUរវាងក្រុមហ៊ុន ATTWOOD នឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
​ទឹកបរិសុទ្ធ​ណាវី​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អ៊ែត​វូត ទឹក​នេះ​ចាប់ផ្ដើម​ផលិត​ដំបូង​នៅ​ឆ្នាំ​២០០៣​ហើយ​ក្នុង​ ១ ខែ​ទឹកបរិសុទ្ធ​មាន​សមត្ថភាព​លក់បាន​ប្រមាណ​ជាង​២០.០០០​កេស ។​ ដូច្នេះ​បើ​១​ខែល​ក់ បាន ២០.០០០​កេស ឬ លើសពី​នេះនោះ​ក៏​មូលនិធិកីឡា​បានទទួល​ផល​ច្រើន​ដែរ ។​
នេះ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​តែ​លោក​នឹង​បន្ត​ស្វែងរក​ដៃគូ​ ឧស្សាហកម្ម​កីឡា​ឲ្យ​បាន​កាន់តែច្រើន ​ព្រោះគណៈកម្មាធិការជាតិ​អូឡាំពិក​មាន​សមាជិក​ជាង​២០០​ ប្រទេស​ដូច្នេះ​ដៃគូ​ឯកជន​គេ​អាច​នឹង​ឃោសនា​ផលិតផល​របស់គេ​តាម​រយៈ​អូឡាំពិក ​បាន ។
លោក​Bav​Wathanak​នាយក​ផ្នែក​លក់​នៃ​គ្រប់​ហ៊ុន​ATTWOOD​ដែល​មាន​ផលិត​ផល ​ទឹក​សុទ្ធ​ណាវី​នេះ​មាន​ប្រ​សាសន៍​ថា​៖​ ជា​មធ្យម​ទឹក​សុទ្ធ​ណាវី​លក់​បាន​ក្នុង​១ខែ​ជាង​១ម៉ឺន​កេះ​សម្រាប់​បំរើ​ការ ​លើ​ទី​ផ្សារ​ធំៗ​ដូច​ជា​សណ្ឋាគារ​ធំៗ​។​លោក​បាន​បន្ត​ថា​៖​គុណ​ភាព​របស់​ ទឹក​បរិសុទ្ធ​ណាវី​គឺ​ផលិត​តាម​បច្ចេក​ទេស​ដែល​មាន​សរ​សេរ​ដាក់​លើ​ដប​ទឹក​ សុទ្ធ​នេះ​ស្រាប់​ហើយ​ជា​គោល​ដៅ​យើង​នឹង​ពង្រីក​ការ​លក់​កាន់​តែ​ធំ​ជាង​នេះ

លោក​តាន់​សៃឆាយ​នាយក​ទី​ផ្សារ​មាន​ប្រ​សាស​ន៍​ថា​៖​ទឹក​បរិសុទ្ធ​  សុទ្ធ​ណាវី​បាន​ផលិត​តាំង​ពី​ឆ្នាំ​២០០៣​ហើយ​មាន​លក់​នៅ​លើ​សណ្ឋាគារ​ផ្កាយ​ ប្រាំ​និង​តាម​បណ្តាល​ស្តង់​ជា​ធម្មតា​ហើយ​គោល​ដៅ​របស់​ក្រុម​ហ៊ុន​បាន​ចុះ​ កិច្ច​សន្យា​ជា​លើក​ដំ​បូង​ក្នុង​កម្ម​វិធី​ឧស្សាហកម្ម​កីឡា​ក្នុង​រយៈ​ពេល​ ១​ឆ្នាំ​សិន​ប៉ុន្តែ​នៅ​បំណាច់​ជិត​ផុត​កិច្ច​សន្យា​យើង​នឹង​ពិនិត្យ​ឡើង​ វិញ​ថា​បន្ត​ឬ​យ៉ាង​ណា​?៕