Header Ads

បែក​ធ្លាយ​គម្រោង​កែ​លំ​អ​កីឡដ្ឋាន Anfield របស់​ក្លឹប Liverpool នៅ​ឆ្នាំ ២០១៨ លើ​ប្រ​ព័ន្ធ Internet

គម្រោ​ង​ការ​កែ​លំ​អរ ឬ សាង​សង់​កីឡា​ដ្ឋាន​ថ្មី​របស់​ក្លឹប Liverpool ដែល​ត្រូវ​បាន​ក្លឹប​ចាត់​ទុក​ថា​ ជា​ដំណឹង​ដែល​មាន​ការ​រឹត​ត្បិត និង​សម្ងាត់​បំ​ផុត​នោះ​ត្រូវ​បាន​បែក​ធ្លាយ​តាម​ប្រ​ព័ន្ធ Internet ដោយ​មិន​គួរ​ឲ្យ​ជឿ។ ប្រ​ភព​ដែល​លេច​ធ្លាយ​​នោះ​បាន​ឲ្យ​ដឹង​ថា ក្លឹប Liverpool ទំ​នង​ជា​ត្រូវ​​ចំណាយ​ថវិការ​ប្រ​មាណ ១៥០ លាន​ផោន​ដើ​ម្បី​សម្រេច​ផែន​ការ​នោះ។​​
safe_image.php
ក្លឹប​ហង្ស​ក្រ​ហម Liverpool ​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​ ដើ​ម្បី​ធ្វើ​​ការ​ពិ​ភាក្សា​គ្នាក្នុង​ការ​រក​កន្លែង​ថ្មី ​​សម្រាប់​រៀប​ចំ​ការ​ប្រ​កួត​ នៅ​ពេល​អនាគត បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​រួច​មក​ក្លឹបក៏​បាន​ពិ​ចារណា​​លើ​ ផែន​ការ​កសាង​កីឡ​ដ្ឋាន​ថ្មី​នៅ​តំ​បន់ ​Stanley Park។
ទោះ​ជា​យ៉ាង​នេះ​ក្តី គម្រោង​ដែល​បាន​លេច​ធ្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា​ Liverpool កំ​ពុង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ផែន​ការ​រៀប​ចំកែ​​លំ​អរ​ កីឡាដា្ឋន Anfield  របស់​ខ្លួន​ទៅ​វិញ ដែល​ក្នុង​នោះ​ការ​រៀប​ចំ​ធ្វើ​ឲ្យ​កីឡ​ដា្ឋន​មួយ​នេះ ដើ​ម្បី​​អាច​ផ្ទុក​ទស្សនិក​ជនបាន​ច្រើន​ជាង​មុន និង​ការ​កែ​លំ អរ​នានា ត្រូវ​បាន​គេ​ជឿ​ថា​ នឹង​ចំណាយ​អស់​តិច​ជាការ​រៀប​ចំកសាង​កីឡដ្ឋាន​ថ្មី​​។
Andfield Plan
ការ​បែក​ធ្លាយ​ក៏​មិន​គួរ​ឲ្យ​ជឿ​នេះ​បានបង្ហាញ​នូវ​រូប​ភាពគំរូ​របស់​ កីឡដ្ឋាន Anfield បន្ទាប់​ពី​បាន​រៀប​ចំ​កែ​លំ​អ​រួច​នៅ​ឆ្នាំ ២០១៨​។ ភ្ជាប់​ជា​មួយ​គ្នា​នោះ ផែន​ការ​ដែល​បែក​ធ្លាយ​នោះ​បាន​ឲ្យ​ដឹង​ថា កីឡដ្ឋាន Anfield នឹង​ត្រូវ​បាន​គេ​រៀប​​ចំ​ ដើ​ម្បី​អាច​ទទួល​ទស្ស​និក​ជន​ប្រ​មាណ ៦០ ០០០ នាក់។ ក្នុង​នោះផ្លូវ​ចូល​កីឡាករ​ដ្ឋានក៏​ត្រូវ​បាន​ពង្រីក​ដែរ ដើ​ម្បី​បង្កើន​ចំណូល​បន្ថែម​ដល់​ក្លឹប។
Liverpool ក៏​មាន​គម្រោង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ផ្លូវ​ការ​មួយ​ចំ​នួន​ទាក់​ទង​នឹង​ គម្រោង​ការ​ថ្មី​នេះ ក្នុង​រយៈ​ពេល ២-៣ ថ្ងៃ​ខាង​មុន ប៉ុន្ដែ​ការ​បែក​ធ្លាយ​ដោយ​ចៃ​ដន្យ​មួយ​នេះ​ អាចនឹង​ជម្រុញ​ឲ្យ​ក្លឹប​ធ្វើ​​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ផ្លូវ​ការ​នេះ​ ឆាប់​ជាង​អ្វី​ដែល​គេ​រំពឹង​ទុក៕ DC
liverpool-anfield-i13178

កីឡាដ្ឋាន Anfield របស់​ក្លឹប​ហ្សង​ក្រ​ហម Liverpoo នា​ពេល​បច្ចុប្បន្ន