Chelsea រងនូវការខកចិត្តដោយសារតែកីឡាកររបួសពីរនាក់
អ្នកចាំទីអន្តរជាតិឆែក PetrCech នឹងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ ដែលផ្តល់នូវការខកចិត្តដ៏ធំមួយដល់ក្តីសង្ឃឹមនៃការប្រជែងដណ្តើមពាន Premier League និង Champions League របស់ក្រុម Chelsea ក្រោយពីរូបគេបានជួបបញ្ហារបួស អំឡុងពេលក្រុមរបស់ខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹង Atletico Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១របស់ពួកគេកាលពីថ្ងៃអង្គារ។

ស្របពេលជាមួយគ្នានោះ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Chelsea បានប្រកាសថា ខ្សែការពារ John Terry ក៏នឹងអវត្តមានសម្រាប់រដូវកាលដែលនៅសល់ផងដែរ ដោយសារតែរបួសប្រអប់ជើងដែលរូបគេបានជួបប្រទះក្នុងតង់ទី២នៃការប្រកួតនេះ។ ប៉ុន្តែ ខណៈដែល Cech នឹងត្រូវសម្រាករយៈពេលយូរ ខ្សែការពាររូបនេះ អាចនឹងជាសះស្បើយវិញ ប្រសិនបើ Chelsea ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នាថ្ងៃទី២៤ ខែឧសភា។
Cech អាយុ៣១ឆ្នាំ បានជួបបញ្ហារបួសយ៉ាងធ្ងន់នៅពេលគេបានបះទង្គិចជាមួយនឹងកីឡាករ Raul Garcia ក្រោយពីការទាត់បាល់ចេញពីជ្រុងរបស់ខ្សែការពារនៃក្រុម Atletico នៅនាទី ទី១។ លោក Mourinho បានឲ្យដឹងថា៖ «រដូវកាលរបស់ PetrCech បញ្ចប់ហើយ។ កុំសួរខ្ញុំពីបច្ចេកទេស ប៉ុន្តែ រដូវកាលគឺចប់ហើយ។ ចំពោះ John យើងត្រូវតែឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីអាចឲ្យរូបគេបានលេងជាមួយនឹងយើង»។
អ្នកចាំទីសញ្ជាតិអូស្ត្រាលី Mark Schwarzer ត្រូវបានបង្ខំឲ្យចូលលេង និងបានក្លាយជាកីឡាករវ័យចាស់ជាងគេបំផុតក្នុងការលេងក្នុងវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្ថិតក្នុងវ័យ៤១ឆ្នាំ៕

ស្របពេលជាមួយគ្នានោះ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Chelsea បានប្រកាសថា ខ្សែការពារ John Terry ក៏នឹងអវត្តមានសម្រាប់រដូវកាលដែលនៅសល់ផងដែរ ដោយសារតែរបួសប្រអប់ជើងដែលរូបគេបានជួបប្រទះក្នុងតង់ទី២នៃការប្រកួតនេះ។ ប៉ុន្តែ ខណៈដែល Cech នឹងត្រូវសម្រាករយៈពេលយូរ ខ្សែការពាររូបនេះ អាចនឹងជាសះស្បើយវិញ ប្រសិនបើ Chelsea ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នាថ្ងៃទី២៤ ខែឧសភា។Cech អាយុ៣១ឆ្នាំ បានជួបបញ្ហារបួសយ៉ាងធ្ងន់នៅពេលគេបានបះទង្គិចជាមួយនឹងកីឡាករ Raul Garcia ក្រោយពីការទាត់បាល់ចេញពីជ្រុងរបស់ខ្សែការពារនៃក្រុម Atletico នៅនាទី ទី១។ លោក Mourinho បានឲ្យដឹងថា៖ «រដូវកាលរបស់ PetrCech បញ្ចប់ហើយ។ កុំសួរខ្ញុំពីបច្ចេកទេស ប៉ុន្តែ រដូវកាលគឺចប់ហើយ។ ចំពោះ John យើងត្រូវតែឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីអាចឲ្យរូបគេបានលេងជាមួយនឹងយើង»។
អ្នកចាំទីសញ្ជាតិអូស្ត្រាលី Mark Schwarzer ត្រូវបានបង្ខំឲ្យចូលលេង និងបានក្លាយជាកីឡាករវ័យចាស់ជាងគេបំផុតក្នុងការលេងក្នុងវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្ថិតក្នុងវ័យ៤១ឆ្នាំ៕
Post a Comment