Header Ads

កាត់​លិង្គ​គ្រវាត់ចោល ហើយ​សំពង​បន្ថែម​ទាល់​...​ស្លាប់ !

​ស្ត្រី​ម្នាក់​បាន​កាត់ផ្តាច់​លិង្គ របស់​មិត្ត​ប្រុស ហើយ​គ្រវាត់ចោល​ក្នុង​បង្គន់ និង​បន្ទាប់មក ក៏​សម្លាប់​បុរស​នោះ​ចោល​តែម្តង ក្រោយពេល​នាង​ត្រូវ​រំលោភ និង​សំឡុត​គំរាម​បង្ហោះ​រូបភាព “​ក្តៅ​សាច់​” លើ​ប្រព័ន្ធ​សង្គម ។​
​កាសែត South China Morning Post បាន​ចុះផ្សាយ​ឲ្យ​ដឹង​ព័ត៌មាន​ពី​តុលាការ​នៅ​ហុងកុង​ថាៈ នាង Yeung Ki បាន​វាយលុក​លើ Zhou Hui ដែលជា​ប្រុស​កំណាន់​របស់​នាង ។ នាង​បាន​កាត់ចោល​លិង្គ​របស់​បុរស​នេះ រួច​គ្រវាត់​ចូល​បង្គន់ បន្ទាប់ពី​បានដាក់​ថ្នាំ​ងងុយដេក ក្នុង​អាហារ​ដែល​បុរស​នេះ​បរិភោគ ។​

​កន្លែង​កាត់ក្តី​នេះ​
Yeung ឲ្យ​ដឹងថា នាង​បាន​ជួប Zhou នៅ​ឆ្នាំ ២០០៦ បន្ទាប់ពី​នាង​លែងលះ​ជាមួយ​ប្តី​មុន ។ អំឡុង​ពេលនោះ Zhou តែង​ខ្ចីលុយ​របស់​នាង​រហូត ។ បន្ទាប់ពី Yeung មានគភ៌ ឆ្លៀតឱកាស​នេះ Zhou បាន​ខ្ចីលុយ​ជាច្រើន​ដង ដោយ​ពុំមាន​សង​វិញ​ទេ ។​

​ដល់​ឆ្នាំ​២០០៧ ពេលដែល Zhou បាន​ជំពាក់​ប្រាក់ Yeung ដល់​ទៅ ១៩,០០០ ដុល្លារ នោះគេ​ក៏បាន​កាត់​ផ្តាច់ទំនាក់ទំនង​នឹង Yeung ។ នាង​បាន​តាមរក ហើយក៏​ដឹងថា គូ​កំណាន់​រូបនេះ មាន​ភរិយា និង​កូន​ទៀតផង ។​

​លើកចុងក្រោយ Yeung បានប្តឹង Zhou ទៅ​តុលាការ ពីបទ​វាយដំ​នាង និង​ទាមទារ​ចិញ្ចឹម​កូនស្រី​អាយុ ៤ ឆ្នាំ ហើយ​នោះ ក្នុង​រឿងនេះ មូលហេតុ​ដំបូង គឺ Zhou បាន​ខ្ចីលុយ​នាង ២៨,០០០ ដុល្លារ ដើម្បី​ទិញ​រថយន្ត​ថ្មី តែ​នាង​បដិសេធ ។ Zhou ក៏បាន​គំរាម​បង្ហោះ​នូវ​រូបភាព “​ក្តៅ​សាច់​” របស់​នាង ប្រសិន​នាង​ពុំ​ឲ្យ​ខ្ចីលុយ ។​

​ភ្លាមៗ​នោះ ដោយ​ខឹង​ជ្រុល​ពេក ទ្រាំ​ពុំបាន Yeung បានដាក់​ថ្នាំ​ងងុយដេក​ក្នុង​ស៊ុប របស់ Zhou រួច​ក៏​កាត់​លិង្គ​គ្រវាត់ចោល ក្រោយពេល Zhou លង់លក់ ។ ដោយ​ឈឺចាប់ Zhou ដឹងខ្លួន រួច​ក៏​វាយតប់​មកលើ​នាង ។ ដើម្បី​ការពារ​ខ្លួន Yeung បាន​កាន់​ញញួរ​១ រួច​សំ​ព​លើ​បុរស​រូបនេះ (zhou) រហូត​ដាច់ខ្យល់​ស្លាប់​តែម្តង ។​

​ក្រោយពេល​ត្រូវ​ចាប់ខ្លួន នាង​បាន​និយាយថា នាង​ពុំ​បំពាន​ទោសឧក្រិដ្ឋ​សម្លាប់​មនុស្ស​ទេ តែ​វា​ជា​ទង្វើរ​ការពារ​ខ្លួន ។ ម្យ៉ាងទៀត វា​បាន​កើតរឿង​ហេតុនេះ​ឡើង ក្នុង​សភាព​នាង​អស់សង្ឃឹម​ទាំងស្រុង ៕