ចាប់ខ្លួនគ្រូបង្រៀនដាក់គុក ក្រោយប្រទះឃើញកំពុង ស្រស់ៗ តែរួមភេទ ជាមួយសិស្សខ្លួនឯង
អាមេរិក៖ គ្រូបង្រៀនម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីត្រូវបាន គេប្រទះឃើញកំពុងតែរួម ភេទជាមួយកូនសិស្សខ្លួនឯង។ ក្រុមប៉ូលីសបានចាប់ខ្លួនគ្រូបង្រៀនល្មោភកាមឈ្មោះ Eric Beasley អាយុ២៤ឆ្នាំ ខណៈពេលដែលតែរួមភេទជាមួយ សិស្សខ្លួនឯងនៅក្នុងឡាន របស់គាត់។ គ្រូបង្រៀនល្មោភ កាមនេះជាគ្រូបង្រៀនមុខវិជ្ជាជីវវិជ្ជានៅក្នុងសាលា គ្រឹស្តសាសនា Zion Lutheran នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ យោងតាមប៉ូលីស Lighthouse Point បានអោយដឹងថា ជនល្មើស Beasley និងសិស្សស្រី អាយុ១៤ឆ្នាំត្រូវ បានប្រទះឃើញអាក្រាតកាយនៅកៅខាង ក្រោយរថយន្តរបស់ជនល្មើស។ ជនល្មើស Beasley ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិទង្វើផ្លូវភេទមិនសមរម្យជាមួយសិស្សខ្លួនឯង ដែលមិនទាន់ពេញវ័យ។ គ្រូបង្រៀនល្មោភកាម និងក្មេងស្រីរងគ្រោះបានសារភាពថា ពួកគេបានប្រព្រឹត្តិទង្វើផ្លូវភេទជាមួយគ្នា៣ដងហើយក្នុងមួយសប្តាហ៍ ហើយពួកគេព្រម ទាំងប្រព្រឹត្តទង្វើមិនសមរម្យនៅសាលារៀនផងដែរ។ ក្រោយពេលស៊ើបអង្កេតក្រុម ប៉ូលីសបានរកឃើញ រូបភាព និងវីដេអូអាក្រាតរបស់គ្រូបង្រៀននេះជាច្រើននៅក្នុង ទូរស័ព្ទដៃក្មេងស្រីរងគ្រោះ។ ជនល្មើស Beasley ត្រូវបានចោទប្រកាន់៩ករណីលើទង្វើ ផ្លូវភេទជាមួយក្មេងស្រី និង២ករណីទៀតចំពោះការផ្ញើរូបភាពមិនសមរម្យ។


ជនល្មើស Eric Beasley
Post a Comment