លោក កឹម សុខា នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃចន្ទស្អែកនេះ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
និងត្រឡប់មកប្រទេសកម្ពុជាវិញនៅម៉ោង១០យប់ថ្ងៃចន្ទស្អែកនេះ។
លោកស្រី មូរ សុខហួរ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោក កឹម សុខា
ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក
ដើម្បីជួបមន្ត្រីជាន់ខ្ពស់ប្រទេសមួយនេះ និងជួបកម្មករខ្មែរផងដែរ
ដើម្បីប្រាប់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិ ខណៈគណបក្សទាំងពីរ
គឺគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិមិនទាន់ដោះស្រាយភាពជាប់គាំងនយោបាយនៅកម្ពុជា
បាននៅឡើយ។
លោកស្រី មូរ សុខហួរ បញ្ជាក់ថា លោក កឹម
សុខា នឹងនាំសារនយោបាយមួយចំនួនជូនម្ចាស់ឆ្នោត
ខណៈលោកត្រឡប់មកកម្ពុជាវិញនៅថ្ងៃចន្ទស្អែកនេះ។ លោកស្រីថា
ការវិលត្រឡប់របស់លោក កឹម សុខា គឺឲ្យទាន់ពេលយុទ្ធនាការឃោសនាបោះឆ្នោត
ជ្រើសតាំងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង/ស្រុក/ខណ្ឌ
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា។
ខណៈការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះ
នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខ។
លោក កឹម សុខា ធ្លាប់មានប្រសាសន៍ថា
គណបក្សសង្គ្រោះជាតិមិនមែនដេកចាំតែការចរចានោះទេ
គឺមានសមរភូមិបីដែលត្រូវធ្វើ ទី១. កម្លាំងមហាជន ប្រជាពលរដ្ឋ
បើសិនជាការចរចាមិនមានការឯកភាពគ្នាទេ គឺនឹងបន្តធ្វើបាតុកម្មទៀត
ទី២. នយោបាយការទូត
ដើម្បីឲ្យប្រទេសម្ចាស់ជំនួយគាបសង្កត់គណបក្សប្រជាជនឲ្យបញ្ចប់
ការប្រើប្រាស់អំណាចខុសច្បាប់លើប្រជាពលរដ្ឋ និងទី៣. សមរភូមិយុត្តិធម៌
ដោយសារមិនមានការជឿទុកចិត្តលើតុលាការក្នុងស្រុក
ដូច្នេះគណបក្សសង្គ្រោះជាតិជំរុញឲ្យមានយុត្តិធម៌នៅតុលាការអន្តរ
ជាតិ មាន ICC ជាដើម និងយន្តការកិច្ចព្រមព្រៀងប៉ារីស
ឲ្យប្រទេសហត្ថលេខីជួយដោះស្រាយបញ្ហា
ដើម្បីទម្លាយភាពជាប់គាំងនយោបាយនៅកម្ពុជា៕

Post a Comment