ពេលវេលារីកចម្រើនរបស់ប្រទេសមីយ៉ាន់ម៉ា
ចេតិយបិតមាស នៅមីយ៉ានម៉ា (រូបថតពី៖ idgconnect.com)
សេដ្ឋកិច្ច
ដ៏រឹងមាំមួយ គឺជាការទាក់ទាញដ៏សំខាន់សម្រាប់ការវិនិយោគ
ពីអន្តរជាតិដោយផ្ទាល់នៅក្នុងប្រទេសអាស៊ាន
និងកន្លែងផ្សេងៗទៀតនៅក្នុងអាស៊ី ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា
ទីដែលកាលពីពេលថ្មីៗកន្លងទៅនេះបើកឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី
បានធ្វើឲ្យរីកចម្រើនដល់ការវិនិយោគយ៉ាងច្រើនគួរសម
នេះបើតាមប្រសាសន៍របស់អ្នកវិភាគអន្តរជាតិ។
វិទ្យាស្ថានមូលប័ត្រ
និងកម្មវិធីសិក្សាអន្តរជាតិសង្ឃឹមថា
សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នឹងកើនឡើងពី
៣ទៅ៥%ជារៀងរាល់ឆ្នាំនៅទសវត្សរ៍ក្រោយ នេះបើតាមប្រសាសន៍របស់លោក
Thitinan Pongsudhirak ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី
ណ័រវេយ កាលពីថ្ងៃសុក្រ។ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ
ដែលបញ្ចប់នៅថ្ងៃម្សិលមិញត្រូវបានរៀបចំដោយក្រុមប្រឹក្សាពាណិជ្ជកម្ម
ថៃ ណ័រវេស។
Joseph Zveglich
ជំនួយការប្រធានសេដ្ឋសាស្ត្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ថ្លែងថា ADB
ព្យាករថា កំណើនសេដ្ឋកិច្ច GDP អាស៊ានទាំងមូលនឹងកើនឡើង
៦.២%សម្រាប់ឆ្នាំនេះ ហើយនិងកើនឡើង ៦.៤ % នៅឆ្នាំបន្ទាប់
ដោយផ្អែកទៅលើការរីកចម្រើនឡើងវិញ នៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក
អឺរ៉ុប និងជប៉ុន។
ប៉ុន្តែសម្រាប់ប្រទេសថៃ ADB វាយតម្លៃថា
GDP និងកើនឡើង ២.៩% សម្រាប់ឆ្នាំនេះ ហើយនៅឆ្នាំក្រោយនឹងកើនឡើង ៤.៥%
ប្រសិនបើជម្លោះនយោបាយត្រូវបានដោះស្រាយ។
Zaw Oo
ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានធនធានអភិវឌ្ឍន៍មីយ៉ាន់ម៉ា
ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាងហ្គន
ថ្លែងថាការចុះបញ្ជីសុំការវិនិយោគដោយផ្ទាល់ពីបរទេស (FDI)
នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីបីឆ្នាំកន្លងទៅ
មានចំនួនស្មើនឹងការសុំចុះបញ្ជីកាលពី២៥ឆ្នាំមុន។
ផលប្រយោជន៍នៃការប្រកួតប្រជែងរបស់
ប្រទេសមីយ៉ាន់ម៉ា រួមបញ្ចូលទាំងធនធានមនុស្សវ័យក្មេងរបស់ខ្លួន
និងទីតាំងភូមិសាស្ត្រដែលប្រទេសនេះ
ស្ថិតនៅចន្លោះមហាយក្សអាស៊ីទាំងពីរដែលមានសក្ដានុពលសេដ្ឋកិច្ច
គឺឥណ្ឌា និងចិន នេះបើតាមប្រសាសន៍របស់លោក Zaw Oo ហើយលោកបន្ថែមថា
ការប្រកួតប្រជែងនោះគឺបំលែងការវិនិយោគដោយផ្ទាល់ពីបរទេស
ឲ្យចេញឆ្ងាយពីធនធានធម្មជាតិរបស់ប្រទេស។
លោក Zaw Oo ថ្លែងថា «យើងកំពុងតែ
ព្យាយាមលើកតម្កើងផ្នែកវាយណភ័ណ្ឌ ផ្នែកកសិកម្ម និងផ្នែកទេសចរណ៍
ពីព្រោះផ្នែកទាំងអស់នេះនាំមកនូវប្រាក់កម្រៃច្រើនដល់ពលរដ្ឋរបស់
យើង»។
Ernst Meyer អនុប្រធាន
និងជាអ្នកគ្រប់គ្រង់ក្រុមហ៊ុនប្រេង និងឧស្ម័ន Southeast Asia at
DNV-GL ប្រចាំប្រទេសមីយ៉ាន់ម៉ា ថ្លែងថា
ឧស្សាហកម្មថាមពលរបស់ប្រទេសនេះនៅតែស្ថិតនៅក្នុងដំណាក់កាលដំបូងនៅ
ឡើយ
ក្រោយពេលដែលបើកឲ្យមានសេដ្ឋកិច្ចទីផ្សារសេរីកាលពីពេលថ្មីៗនេះ។
ការព្រួយបារម្ភដ៏ទទូច
និងច្រើនបំផុតដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច
អាស៊ី ណ័រវេយ គឺអំពើពុករលួយ ដែលនៅបន្តមានអត្ថិភាពនៅឡើយ។ Deunden
Nikomborirak នាយកផ្នែកស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវ
និងអភិវឌ្ឍន៍នៅប្រទេសថៃ ថ្លែងថា
ប្រទេសមួយចំនួនបានរារាំងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ធំៗ របស់ជាតិ
ដោយផ្អែកទៅលើច្បាប់ប្រឆាំងអំពើពុករលួយរបស់ពួកគេ៕

Post a Comment