លោកអាប៊ីសីត បើកចំហរការចរចាជាមួយលោកស្រីយីងឡាក់
លោក អាប៊ីសីត ប្រធានគណបក្សប្រឆាំងនៅថៃ និងលោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីចាំផ្ទះ
ក្រោយពីពិភាក្សាជាមួយស្នងការជាតិផ្នែកខាងបោះឆ្នោត នៅសប្ដាហ៍នេះ លោកអាប៊ីសីតបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយតំណាងមកពីរដ្ឋាភិបាលចាំផ្ទះ ហើយលោកមានពេលទំនេរសម្រាប់ការចរចានោះចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ នេះបើតាមប្រសាសន៍របស់លោក ឆាវ៉ាណុន អ៊ិនតារាកុមាលីយ៉ាស៊ុត អ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ម្សិលមិញ។
វានឹងជាការប្រសើរណាស់ បើសិនជាលោកស្រីយីងឡាក់អាចជួបជាមួយលោកអាប៊ីសីតមែននោះ ហើយសភាពការណ៍នឹងល្អប្រសើរឡើង ប្រសិនបើការចរចានោះត្រូវផ្សាយបន្តផ្ទាល់ ដើម្បីកុំឲ្យអ្នកគាំទ្របក្សទាំងសងខាងឆ្លៀតឱកាសទាញចំណេញពីការចរចា នោះ។
លោកអាប៊ីសីតក៏បើកចំហឲ្យមានការចរចាជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ ប្រសិនបើលោកអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចចូលរួមការចរចាដោយផ្សាយបន្តផ្ទាល់ជាមួយប្អូនស្រីរបស់លោក តាមរយៈវីដេអូខិនហ្វឺរេន ដូចជាស្កាយផិ៍ (Skype) ជាដើម។
លោកឆាវ៉ាណុន ថ្លែងថា លោកអាប៊ីសីតនឹងពិភាក្សាលម្អិតអំពីការបញ្ចុះបញ្ចូលភាគីទាំងសងខាង ឲ្យធ្វើការលះបង់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ និងដើម្បីសម្រួលជម្លោះនយោបាយ។
លោកបានថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រីក្រសួងការងាររបស់រដ្ឋាភិបាលចាំផ្ទះ លោក លោកឆាឡឺម យូបាំរុង Chalerm Yubamrung ចំពោះការព្រមព្រៀងរបស់លោកក្នុងការចូលរួមការចរចានេះ តែលោកបញ្ជាក់ថា ការចរចាជាមួយលោកស្រី យីងឡាក់ គឺសមរម្យជាងសម្រាប់ពេលនេះ។
នៅពេលដែលសួរអំពីលោក ស៊ូថេប ធូបស៊ូបាន លេខាធិការរបស់គណបក្សប្រជាធិបតេយ្យក្រុមអាវលឿង PDRC ដែលបានបញ្ជាក់ច្បាស់ថា មិនស្វាគមន៍អាជ្ញាកណ្ដាលណាទាំងអស់នោះ លោក ឆាវ៉ាណុន ថ្លែងថា លោកមានជំនឿជាក់ថា លោក ស៊ូថេប មិនសំដៅទៅលើលោកអាប៊ីសីតនោះទេ៕

Post a Comment