ប្រធានាធិបតីថ្កោលទោសអំពើរបស់នាវិកប៉ាល់ដែលលិច
ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនអេ
កាលពីថ្ងៃចន្ទបានថ្កោលទោសអំពើរបស់សមាជិកនាវិកខ្លះរបស់នាវាដែល
ជួបគ្រោះថ្នាក់លិចសម្លាប់មនុស្សរាប់សិបនាក់កាលពីសប្តាហ៍មុននោះថា
ជា"ឃាតកម្ម"។
លោកស្រីប៉ាក បាននិយាយថា
ពួកអ្នកដែលត្រូវបន្ទោសនឹងត្រូវតែទទួលខុសត្រូវពីបទល្មើព្រហ្មទណ្ឌ
និងស៊ីវិលចំពោះអំពើរបស់គេ។

ប្រធានាធិបតីកូរ៉េខាងត្បូងចុះទៅពិនិត្យមើលនាវាដែលលិចកាលពីសប្តាហ៍មុន
ពួកអ្នកមុជទឹកកំពុងបន្តស្វែងរកសាកសពមនុស្សពីនាវានៅពេលពួកគេកាន់តែអាចចូលជ្រៅទៅក្នុងឃ្លុបនាវា។
ចំនួនមនុស្សស្លាប់ឥឡូវឡើងដល់៦៤នាក់ ជាមួយ២៣៨នាក់នៅបាត់ខ្លួន
ភាគច្រើនជាសិស្សមកពីវិទ្យាល័យមួយនៅជិតទីក្រុងសេអ៊ូល។
ក្នុងពេលជាមួយគ្នា
ប៉ូលិសកំពុងពិនិត្យមើលសាររាប់រយដែលបញ្ជូនដោយអ្នកដំណើរនិងសមាជិក
នាវា ដើម្បីដឹងអំពីដំណើរដើមហេតុនៃគ្រោះថ្នាក់នេះ។
លោកស្រីប៉ាក
ដែលរដ្ឋាភិបាលរបស់លោកស្រីរងការរិះគន់អំពីការឆ្លើយតបចំពោះ
គ្រោះមហន្តរាយនេះ
បានប្រាប់ជំនួយការថាអំពើរបស់ប្រធានក្រុមបើកបរនិងសមាជិកនាវិក
ខ្លះ "មិនអាចយល់បាន
មិនអាចទទួលយកបាននិងមានន័យស្មើនឹងឃាតកម្ម"។
វាមិនទាន់ដឹងច្បាស់ថាតើនាវានេះនឹងត្រូវស្រង់នៅពេលណា
តែគ្រឿងបរិក្ខាឯកទេសត្រូវបាននាំទៅកាន់មាត់ឆ្នេរជិតកន្លែងកើត
ហេតុរួចអស់ហើយ។
ជាសរុបអ្នកដំណើរ១៧៤នាក់
ត្រូវបានសង្គ្រោះចេញពីនាវាSewol
ដែលបានក្រឡាប់លិចនៅពេលវាកំពុងធ្វើដំណើរចេញពីក្រុងអ៊ីនចេអុនទៅ
កាន់កោះជេជូ។ក្នុងចំណោមមនុស្ស៤៧៦នាក់នៅលើនាវា
មានសិស្សសាលានិងគ្រូ៣៣៩នាក់
ហើយសិស្សជាច្រើនជាប់ក្នុងនាវានៅពេលវាលិច។
ពួកអ្នកស៊ើបអង្កេតកំពុងផ្តោតទៅលើថាតើនាវាបានបត់ឆេវខ្លាំងដែរឬទេ
ដែលប្រហែលជាធ្វើអោយវាបាត់លំនឹង មុនពេវាចាប់ផ្តើមផ្អៀង
និងថាតើបើមានបញ្ជាអោយជម្លៀសមនុស្សលឿនបន្តិចវាអាចសង្គ្រោះ
អាយុជីវិតបានច្រើនប៉ុណ្ណា។
សេចក្តីលម្អិត
នៃការភ័យតក់ប្រមានិងភាពស្ទាក់ស្ទើរបានលេចឡើងកាលពីថ្ងៃអាទិត្យ
នៅពេលឆ្មាំក្រុមសមុទ្របានបញ្ចេញសារដកស្រង់ចេញមកពីការនិយាយ
ទាក់ទងគ្នាចុងក្រោយរវាងពួកនាវិកនាវានិងអ្នកត្រួតពិនិត្យ។
ក្នុងសារ សមាជិកនាវិកម្នាក់បានសួរម្តងហើយម្តងទៀតថា
តើនាវាត្រៀមសង្គ្រោះអ្នកដំណើររួចរាល់ហើយឬនៅ
បើការជម្លៀសត្រូវបានបញ្ជា។
ប្រធានក្រុមបើកបរ លោកលី ហ្សូន-សឹក បាននិយាយថា លោកបានពន្យារការជម្លៀសដោយខ្លាចមនុស្សត្រូវអណ្តែតរសាត់ទៅឆ្ងាយ។
លោកលីបានស្ថិតនៅលើដំបូលនាវានៅពេលនាវាចាប់ផ្តើមផ្អៀង។វាត្រូវ
បានបញ្ជាដោយអ្នកបើកអមទី៣ដែលមិនដែលបញ្ជាកប៉ាល់ក្នុងទឹកកន្លែង
ដែលជួបគ្រោះអាសន្ននេះ។ឥឡូវ ប្រធានក្រុមបើកបរនេះ
និងសមាជិកនាវិកពីរនាក់ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស
ភារកិច្ចនិងរំលោភច្បាប់សមុទ្រ៕
Post a Comment