Header Ads

នាង Jeanette Aw បានទទួល ពានរង្វាន់ ជាតារាសឹង្ហបុរី ដែលល្បីបំផុត នៅកម្ពុជា!

សឹង្ហបុរី៖ កាលពីខែមុន ខ្មែរឡូតក៏បាន ចុះផ្សាយនូវព័ត៌មាន មួយទាក់ទង ទៅនឹងតារាសម្តែងស្រីសឹង្ហបុរីដ៏ល្បី គឺ នាង Jeanette Aw បានមកដើរកំសាន្តនៅស្រុកខ្មែរ ។ ប៉ុន្តែថ្ងៃនេះខ្មែរឡូត នឹងបង្ហាញ ពីព័ត៌មានថ្មីមួយទៀត ពីនាង ជូនប្រិយមិត្តបានជ្រាប។
  ចំពោះនាង Jeanette Aw ជាតារាសម្តែងដ៏មាន ប្រជាប្រិយភាព ក្នុងខ្សែភាពយន្តជាច្រើន លើកញ្ចក់ទូរទស្សន៏។ កាលពីម្សិលមិញ ក្នុងរោងមហោស្រប Media Corp TV ជាមួយនឹងកម្មវិធី Star Awards នាងបានទទួលរង្វាន់ដ៏ធំ ជាតារាសម្តែងដែលល្បីបំផុត និងមិនតែប៉ុណ្ណោះ នាងក៏ទទួលបានរង្វាន់មួយទៀត ជាពានតារាសម្តែងស្រីដ៏ល្បី ប្រចាំតំបន់ ក្នុងប្រទេសកម្ពុជាផងដែរ ។ មិនតែប៉ុណ្ណោះ នាងក៏បាន ឡើងនិយាយ ថ្លែងអំណរគុណដល់ប្រជាជនខ្មែរ ដែលបានបោះឆ្នោតគាំទ្រអោយនាង ហើយរូបនាងពិតជា មានអារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់។ បន្ថែមពីនោះទៅទៀត នាងក៏បានទទួលពានមួយទៀតដែរ គឺតួសម្តែងល្អបំផុត ជាមួយនឹងលោកQiYuWu ក្នុងរឿង Dream makers ផងដែរ។
  វាពិតជាអស្ចារ្យណាស់ សម្រាប់នាង Jeanette Aw ដែលបានជាប់ពាន ជាតារាសម្តែងស្រី ដែលមានប្រជាប្រិយភាពបំផុត ទាំងនៅសឹង្ហបុរី និងនៅកម្ពុជា៕



ប្រភព បរទេស

No comments