Header Ads

លោកអនុប្រធាន ការិយាល័យ គណៈកម្មាធិការ ខេត្តម្នាក់ រំលោភក្មេងស្រីអស់ ១១នាក់ទើបចាប់ខ្លួនបាន

ករណីរំលោភមួយត្រូវបាន បើកការស៊ើបអង្កេត យ៉ាងម៉ត់ចត់ ដោយសារតែ ជនល្មើសជា អនុប្រធានការិយាល័យ គណៈកម្មាធិការ ខេត្ត Henan ប្រទេសចិន។ លោក Xingong Li ដែលជាអនុប្រធាន ករិយាល័យ គណៈកម្មាធិការ ខេត្ត Henan ត្រូវបានចាប់ខ្លួន ភ្លាមៗនៅពេលដែល លោកកំពុងតែចាប់រំលោភក្មេងស្រី អាយុ១២ឆ្នាំ នៅមុខរបងសាលារៀន។ បន្ទាប់ពីធ្វើការចាប់ខ្លួនរួច ប៉ូលីសបានធ្វើការ ឆែកឆេរផ្ទះរបស់លោក ហើយក៍ប្រទះឃើញវិដេអូសិច ជាច្រើន ព្រមជាមួយនឹង រូបថតក្មេងស្រី ប្រមាណ១០នាក់ផ្សេងទៀត។ បើតាមប្រភពពត៌មាន បានអោយដឹងថា លោក Xingong Li ជាមនុស្សដែលមាន ទ្រព្យសម្បត្តិ និងមានមុខមាត់ ម្នាក់នៅក្នុងខេត្ត ហើយលោក តែងតែធ្វើការទាក់ទង ជាមួយក្មេងស្រី​ ដែលមានអាយុ ចន្លោះ ១១ ទៅ ១៣ឆ្នាំ ក្នុងគោលបំណង លួងលោមយកទៅរំលោភ។ ប្រភពពត៌មាន ដដែលបានអោយដឹងថា លោក Xingong Li បានរំលោភក្មេង ស្រីដែលមិនទាន់គ្រប់អាយុ ចំនួន១១នាក់ ទើបចាប់ខ្លួនបាន ដោយសារតែពីមុនៗមក លោកប្រើប្រាស់អំណាច របស់ខ្លួន គំរាមដល់ក្មេងស្រី និងក្រុមគ្រួសារ ជនរងគ្រោះ ប៉ុន្តែពេលនេះ លោកត្រូវបាន ប៉ូលីសចាប់ខ្លួន នៅនឹងកន្លែងកើតហេតុ ខណៈពេលដែល កំពុងធ្វើសកម្មភាព តែម្តង។ ពេលនេះលោកអនុប្រធានការិយាល័យ គណៈកម្មាធិការខេត្ត ម្នាក់នេះត្រូវបាន បញ្ជូនទៅកាន់តុលារការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

thieu-nu-hu-hong-hiep-dam-soha-vn-316c4-crop1387821487979p-1398074634733-crop1398099977911p 1-45-1398074693656

លោក Xingong Li 

No comments