Header Ads

 តារាសម្តែង​មាន​ប្រជាប្រិយភាព​ចិន​ នាង​ សាន ឆាយ កើត​បាន​កូនស្រី​

តៃប៉ិ៖ យោងតាមព័ត៌មាន បរទេសមួយ បានចុះផ្សាយ នាថ្ងៃទី ២៥ មេសា ២០១៤ បានឲ្យដឹងថា នាង Barbie Hsu ដែលអ្នកចូលចិត្ត ទស្សនាខ្សែភាពយន្ត ចិនរឿងហើយត្រូវបាន គេហៅក្រៅថា នាង សាន ឆាយ កើតបានកូនស្រីមួយ កាលពី ថ្ងៃព្រហស្បតិ៍ ទី ២៤ មេសា ២០១៤ បានធ្វើឲ្យប្រិយមិត្ត មួយចំនួនធំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមាន អ្នកទស្សនាមួយចំនួន មិនបានដឹងថា តារាសម្តែងស្រីម្នាក់នេះ រៀបការតាំងពីពេលណាមកម្លេះ។
តារាសម្តែងស្រីដែល លោកអ្នកបានទស្សនា ក្នុងរឿង F4 ដែលនាងដើរតួជាតួឯកស្រី ដ៏កម្សត់ដែល មានឈ្មោះថា នាង សាន ឆាយ (Barbie Hsu) ដែលមានស្វាមី ម្នាក់ឈ្មោះ Wang Xiao Fei ក៏ប៉ុន្តែ កូនស្រីរបស់នាង មិនទាន់បានដាក់ឈ្មោះ នៅឡើយនោះទេ។ លើសពីនេះទៅទៀតនោះគឺ នាងបានបង្ហោះ រូបភាព និង បានសរសេរ នៅលើ Blog របស់នាងថា “កូនស្រីរបស់ខ្ញុំមិនអីទេ នាងមានសុខភាពល្អធម្មតា”។
គួរបញ្ជាក់ផងដែរថា នាង Barbie Hsu កើតនៅ ០៦ តុលា ១៩៧៦ សព្វថ្ងៃនាង មានអាយុ ៣៧ឆ្នាំហើយ នាងបានរៀបការ ជាមួយ លោក Wang Xiao Fei នៅថ្ងៃទី ២២ មិនា ឆ្នាំ ២០១១ នៅលើកោះហៃណាន៕