Header Ads

ម្សិលមិញ ប៉ាល់ ជីវ័ន្ត បន្ថែម មេដាយសំរិទ្ធ ឱ្យកម្ពុជា ១គ្រឿងទៀតនៅ​ ថ្ងៃបិទជើងឯក យុវជនអាស៊ី លើកទី៧

ថ្ងៃបិទ ព្រឹត្តិការណ៍ ប្រកួតជ្រើស រើសជើងឯក កីឡាតេក្វាន់ដូ ITF យុវជន អាស៊ីលើកទី៧ នៅប្រទេស នេប៉ាល់ កាលពីម្សិល មិញនេះ កីឡាករ ឆ្នើមរបស់ កម្ពុជា ប៉ាល់ ជីវ័ន្ត បាននាំយក មេដាយសំរិទ្ធ ជូនកម្ពុជា បន្ថែម ១គ្រឿងទៀត លើវិញ្ញសារសម្ដែង បច្ចេកទេស ពិសេស។
សរុប មេដាយទៅ ក្រុមកីឡា តេក្វាន់ដូ ITF កម្ពុជាដណ្ដើម បានមេដាយ ៤គ្រឿង ពីព្រឹត្តិការណ៍ ប្រកួតមួយនេះ ដោយក្នុង នោះមានមេដាយ ប្រាក់១គ្រឿង យកបាន ដោយកីឡាករ ប៉ាល់ ជីវ័ន្ត លើវិញ្ញា សាមេគុណ ប្រកួតឈ្នះ កីឡាករ ជប៉ុននិងចិន តែប្រកួត ចាញ់កីឡាករ មកពីប្រទេស កូរ៉េ។
10153838_622305467856419_6655607036462067373_n កីឡាករ ប៉ាល់ ជីវ័ន្ត ឈ្នះមេដាយសំិរទ្ធ ថ្ងៃបិទការប្រកួតនៅនេប៉ាល់
មេដាយសំរិទ្ធ៣គ្រឿងទៀតរកបានដោយកីឡាករ ​ហ៊ ​វិចិត្រ​ទម្ងន់​៥០ ​គីឡូក្រាម​ មាន​ខ្សែ​ក្រវាត់​ ១ដាន់​ ប្រកួតឈ្នះ ចិន ម៉ាកាវ និងចិន តែប្រកួតចាញ់ កីឡាករមកពីកូរ៉េ នៅវត្គផ្ដាច់ ព្រ័ត្រ ។ កីឡាករ ជា​ ច័ន្ទឡា​ប្រ​កួត​ ៨៥​គីឡូក្រាម ដែលមានខ្សែ​ ក្រវាត់​៣​ដាន់​  ប្រកួតឈ្នះ កីឡាករមកពី ប្រទេសឥណ្ឌា នៅវត្គផ្ដាច់ព្រ័ត្រ។និង១គ្រឿងទៀតដណ្ដើមានពីកីឡាករ ប៉ាល់ ជីវ័ន្តដ៍ដែល។ និយាយទៅកីឡាកររូបនេះឈ្នះមេដាយបាន២គ្រឿងម្នាក់ឯង។
3ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯក កីឡាតេក្វាន់ដូ ITF យុវជនអាស៊ីលើកទី៧
កីឡាករ ប៉ាល់ ជី​វ័​ន្តបានឱ្យ ដឹងការពីយប់ មិញនេះថា៖ សម្រាប់ការ ប្រកួតលើកនេះ ក្រុមកីឡាករ កម្ពុជាដែលចូល រួមប្រកួតនោះ មាន ៥ រូប តែអ្នក ដណ្ដើមេដាយ បាន៣ នាក់ប៉ុណ្ណោះ ខណៈ ដែលកីឡាករ​ នាង​សីហា​ ទម្ងន់​៥៧​គីឡូ គ្រាម​មាន​ខ្សែ​ ក្រវាត់​១​ដាន់​ និង​កីឡាករ ​ទ្រី ​វល័ក្ខ​ ទម្ងន់​៧១​ គីឡូក្រាម​មិន ទទួលបាន មេដាយឡើយ។
កីឡាកររូបនេះ បន្តថា៖ ក្រុម​កម្ពុជា​ បាន​ចាក​ចេញទៅ​ ប្រកួត​តាំង ពី​ថ្ងៃទី ១៧ មេសា មក​ម្ល៉ះ ហើយនឹង​ គ្រោង​ត្រឡប់មក វិញ​នៅ​ថ្ងៃទី២៥ មេសា ស្អែកនេះ ម៉ោង៩ព្រឹក៕

10177421_622306984522934_6835298704948374492_nអ្នកឈ្នះមេដាយយុវជនអាស៊ីលើកទី៧ របស់កម្ពុជា