Header Ads

Adnan Januzaj សម្រេច​ចិត្ត​ចូល​លេង​ឲ្យ​ក្រុមជម្រើស​ជាតិប៊ែលហ្សិក

កីឡាករ​ Adnan Januzaj ខ្សែ​​បម្រើ​វ័យ​ក្មេង​របស់​ក្លឹប ​Manchester United បាន​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ប៊ែល​ហ្សិក​ហើយ​ ក្នុង​ការ​ប្រ​កួត​ World Cup 2014 នៅ​ប្រទេស​ប្រ​ស៊ីល នា​ខែ​មិ​ថុ​នា​ខាង​មុខ។
Adnan Januzaj
កីឡាករ​វ័យ​ក្មេង Adnan Januzaj ដែល​បាន​ផ្ទេរ​មក​លេង​ឲ្យ​ក្លឹប Manchester United កាល​ពី​ឆ្នាំ ២០១១ ពី​ក្លឹប Anderlecht របស់​ប៊ែល​ហ្សិក ក្នុង​តម្លៃ​ផ្ទេរ​ប្រ​មាណតែ ២៩៧ ០០០ ផោនប៉ុណ្ណោះ។ កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ កើត​នៅ​ក្នុង​​ទី​ក្រុង​ព្រុច​សែល រាជធានីនៃ​ប្រទេស​ប៊ែល​ហ្សិក ដោយ​មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ កូសូវ៉ូ និង អាល់​បា​នី ដែល​អាច​មាន​សិទ្ធិ​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ ប៊ែលហ្សិក កូសូវ៉ូ អាល់​បា​នី តួ​គី ស៊ែប៊ី ព្រម​ទាំង​អស់​គ្លេស​ផង​ដែរ​ប្រ​សិន​កីឡាករ​រូប​នេះ​បន្ត​រស់​នៅ​ក្នុង​ប្រ​ ទេស​នេះ​រហូត​ដល់​ឆ្នាំ ២០១៨។
ពេល​នេះ Januzaj កំ​ពុង​ត្រូវ​បាន​ពិ​ចារណា​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​បញ្ជី​កីឡាករ​ទាំង​ ៣០ រូប​របស់ ប៊ែល​ហ្សិក ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រេ​ស៊ីល នៅ​ខែ​មិ​ថុ​នា​ខាង​មុខ​នេះ។ កីឡាករ​វ័យ​ក្មេង​នេះ​មិន​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ឲ្យ​ក្រុម​ ជម្រើស​ជាតិ​ណា​មួយ​នៅ​ឡើយ គ្រាន់​តែ​ធ្លាប់​​បាន​កោះហៅឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កូ​សូ​វ៉ូ​ក្នុង​ការ​ប្រ​កួត​មិត្ត​ភាពជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហៃទី ​កាល​ពី​ខែ​​មី​នា​កន្លង​ទៅ​នេះ។​
Januzaj
Januzaj ​​មាន​សិទ្ធិអាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល់​បា​នី ដោយ​សារ​តែ​គាត់​មាន​ឪ​ពុក​ម្ដាយ​ដែល​ជា​ជន​ជាតិ​អាល់​បា​នី ហើយ​គាត់​មាន​សិទ្ធិ​អាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​តួ​គី ​ដោយ​សារ​តែជី​ដូន​ជីតា​របស់​គាត់មាន​ដើម​កំ​ណើត​តួ​គី។  កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ មាន​សិទ្ធិ​អាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី ឬ កូ​សូ​វ៉ូ ដោយ​សារ​តែក្រុម​គ្រួ​សារ​ និង​ឪពុក​ម្ដាយ​របស់​គាត់​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រ​ទេស​កូ​សូ​វ៉ូ ដែល​ជា​អតីត​ទឹក​ដី​របស់​ស៊ែ​ប៊ី ដែល​កូ​សូ​វ៉ូ​ ទើប​នឹង​បាន​ប្រ​កាស​ឯក​រាជ្យ​ពី​ស៊ែ​ប៊ី​កាល​ពី​ឆ្នាំ ២០០៨។​
Januzaj បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ឈុត​ធំ​ នៃ​ក្លឹប Manchester United កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៣ ដែល​គាត់​ត្រូវ​បាន​ប្ដូរ​ឲ្យ​ចូល​លេង​ ក្នុង​ការ​ប្រ​កួត​ជា​មួយ Crystal Palace ក្នុង​ទឹក​ដី Old Trafford៕ DC
januzaj Vs CP