វីរបុរស Man Utd ព្រួយបារម្ភបើសិនជា Pep មកដឹកនាំនៅ Old Trafford
វីរបុរសក្រុមបិសាចក្រហម Man Utd លោក Peter Schmeichel
បានរិះគន់ប្រឆាំងទៅនឹងគំនិតមួយចំនួនដែលចង់ឲ្យលោក Pep Guardiola
មកដឹកនាំនៅទឹកដី Old Trafford ដោយសំអាងថារបៀបនៃការលេងរបស់ Pep
គឺមិនសក្តិសមនឹងរបៀបលេងរបស់ Man Utd នោះទេ។

អតីតអ្នកចាំទី វ័យ៥២ឆ្នាំ បានប្រាប់ Sky Sports ថា Pep បានកែប្រែរបៀបលេងរបស់ Bayern ជាច្រើន នៅពេលដែលទៅដល់ទឹកដី Bavaria ពីដំបូង ហើយនឹងបន្តធ្វើដូចគ្នាទៀត បើសិនជា United យកគាត់មកដឹកនាំ។
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានលោក Schmeichel បានបន្តថា៖ “អ្វីដែលខ្ញុំភ័យខ្លាចបំផុតគឺ Pep Guardiola ទៅដឹកនាំក្រុម Manchester United។ Pep មានការរបៀបលេងផ្ទាល់ខ្លួន ហើយគាត់តែងតែរឹងរូស មិនផ្លាស់ប្តូរវានោះទេ។ Pep បានរុះរើប្រព័ន្ធលេងរបស់ Bayern Munich ទាំងមូលដែលខ្ញុំតែងគិតថាជាប្រព័ន្ធលេងដ៏ល្អបំផុត ធ្លាប់ធ្វើឲ្យ Bayern ឈ្នះពានធំៗ៣ ក្នុង១រដូវកាល កាលពីសម័យលោក Jupp Heynckes នៅដឹកនាំ។
Schmeichel ធ្លាប់រួមចំណែកក្នុងសម័យកាលដ៏ជោគជ័យបំផុតរបស់ Manchester United កាលពីឆ្នាំ១៩៩៩ ដោយពួកគេបានឈ្នះពានធំៗ៣ ក្នុង១រដូវកាលក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅដ៏ល្បីឈ្មោះ គឺលោក Sir Alex Ferguson៕

Post a Comment