West Brom ចុះហត្ថលេខាជាមួយ Evans ពី Man United ក្នុងតម្លៃ៦លានផោន
ក្លិប West Bromwich Albion បានបំពេញការចុះហត្ថលេខាជាមួ យនឹងខ្សែការពារ Jonny Evans របស់ក្លិប Manchester United។ ខ្សែការពារកណ្តាលវ័យ២៧រូបនេ ះបានចុះហត្ថលេខារយៈពេល៤ឆ្នា ំ និងចូលរួមជាមួយនឹង West Brom ក្រោយពីបានធ្វើការបង្ហាញខ្ល ួន១៩៨លើកក្នុងរាល់ការប្រកួត ទាំងអស់សម្រាប់ Man United។
វាត្រូវបានគេយល់ឃើញថា តម្លៃខ្លួនសម្រាប់ខ្សែការពា រអន្តរជាតិអៀរឡង់ខាងជើងរូបនេះនឹងមានចំនួន៦លាន ផោន (ស្មើនឹង៩,២លានដុល្លារអាមេរ ិក) ដែលអាចនឹងកើនដល់៨លានផោនរួមជ ាមួយនឹងប្រាក់ឧបត្ថម្ភផ្សេង ៗ។ Evans បានឈ្នះពានក្របខ័ណ្ឌ Premier League ចំនួន៣លើក ក្រោយពីបានបង្ហាញខ្លួនជាលើក ទី១របស់គេសម្រាប់ Man United កាលពីឆ្នាំ២០០៧ ហើយរូបគេបានធ្វើការបង្ហាញខ្ លួនជាអន្តរជាតិចំនួន៤២លើកសម ្រាប់ប្រទេសរបស់គេ។ លោក Tony Pulis គ្រូបង្វឹករបស់ West Brom បានប្រាប់គេហទំព័ររបស់ក្លិប នេះថា៖ «នេះជាការចុះហត្ថលេខាដ៏អស្ច ារ្យមួយសម្រាប់ក្លិបនេះ។ Jonny នឹងនាំយកបទពិសោធជាច្រើន ហើយនិងក្លាយជាកីឡាករដ៏សំខាន ់សម្រាប់យើង រូបគេជាកីឡាករដែលខ្ញុំបានស្ វែងរកជាយូរមកហើយ។ យើងពិជារីករាយក្នុងការមានរូ បគេក្នុងក្រុម»។ Evans បានធ្លាក់ចេញពីការចាប់អារម្ មណ៍របស់លោក Louis van Gaal អ្នកចាត់ការទូទៅរបស់ Man United តាមរយៈការលេងត្រឹមតែ១៧លើកគត ់កាលពីរដូវកាលមុន និងបានបង្ហាញខ្លួនក្នុងជម្រ ើសដំបូងត្រឹមតែ១លើកគត់នៅឯកី ឡដ្ឋាន Old Trafford នៅរដូវកាលនេះ។ ខ្សែការពារកណ្តាលរូបនេះបានប ្រាប់គេហទំព័រក្លិបថ្មីរបស់ ពួកគេថា៖ «ខ្ញុំសង្ឃឹមថា នឹងជួយឲ្យ West Brom មានចំណាត់ថ្នាក់កាន់តែខ្ពស់ ក្នុងលីកនេះ។ វាជាការប្រជែងថ្មីមួយសម្រាប ់ខ្ញុំ ហើយខ្ញុំក៏កំពុងតែសម្លឹងឆ្ព ោះទៅមុខផងដែរ។ ខ្ញុំស្គាល់កីឡាករប៉ុន្មានន ាក់ដែរ ហើយខ្ញុំបាននិយាយទៅកាន់មនុស ្សដែលបានណែនាំក្លិបនេះសម្រា ប់ខ្ញុំ»៕
ប្រភពព័ត៌មាន៖ Goal.com
វាត្រូវបានគេយល់ឃើញថា តម្លៃខ្លួនសម្រាប់ខ្សែការពា
ប្រភពព័ត៌មាន៖ Goal.com

Post a Comment