កុំភ្លេច! ជម្រើសជាតិកម្ពុជាជួបប៊ូតាន់នៅម៉ោង៦:៣០ ល្ងាចថ្ងៃព្រហស្បតិ៍ នេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញរបស់ខ្លួន
ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិនៃប្រទេសប៊ូតាន់
នៅវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី ២០ ខែ សីហា ឆ្នាំ ២០១៥
នេះ។

ក្រុមទាំង ២ បង្ហាញមុខក្នុងសន្និសីទសារព័ត៌មានម្សិលមិញ (កម្ពុជា ខាងឆ្វេង ប៊ូតាន់ ខាងស្ដាំ)
យុទ្ធនាការប្រកួតកម្ដៅសាច់ដុំរបស់
ក្រុមទាំង ២
នេះគឺដើម្បីចូលរួមជម្រុះក្នុងពានរង្វាន់បាល់ទាត់ពិភពលោក 2018
FIFA World Cup Russia ជុំទី២ ប្រចាំទ្វីបអាស៊ី ដោយក្រុមកម្ពុជា
ស្ថិតនៅពូល E ជាមួយជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និង សិង្ហបុរី
ខណៈក្រុមជម្រើសជាតិប្រទេសប៊ូតាន់ ស្ថិតក្នុងពូល C
ជាមួយក្រុមនៃប្រទេសចិន ហុងកុង កាតារ និង ម៉ាល់ឌីវ។
លោក Lee Tae Hoon
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ
ម្សិលមិញក្នុងទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ថាលោកមិនហ៊ានព្យាករណ៍ថានឹងចាញ់ ឬ ឈ្នះនោះទេ នៅក្នុងប្រកួតនេះ
ព្រោះក្រុមលោកទើបតែបានហ្វឹកហាត់ជុំគ្នាតែ ៣ ថ្ងៃប៉ុណ្ណោះ
បន្ទាប់ពីកីឡាករសម្រាកពីជួយក្លិបរបស់ខ្លួនប្រកួតនៅក្នុងលីក។
តែលោករំពឹងថាកូនក្រុមនឹងធ្វើបានល្អ។
ដំណាលគ្នានោះលោក Norio Tsokatae
គ្រូបង្វឹកជនជាតិជប៉ុន ដែលកំពុងដឹកនាំក្រុមជម្រើសជាតិប៊ូតាន់
មកប្រកួតជាមួយកម្ពុជា បានលើកឡើងថា
លោកដឹកច្បាស់ថាបាល់ទាត់កម្ពុជាបច្ចុប្បន្នកំពុងមានការវិវត្តន៍
ផ្នែកបាល់ទាត់ខ្លាំង
តែលោករំពឹងនៅក្រោយចប់ការប្រកួតនេះក្រុមទាំង ២
នឹងទទួលបានកម្រិតបច្ចេកទេសល្អៗ មុនប្រកួតផ្លូវការមកដល់។
ក្រឡេកមើលចំណាត់ថ្នាក់ក្នុងតារាង
ពិភពលោក ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ អន្តរជាតិ (FIFA)
ប្រចាំខែសីហា នេះក្រុមជម្រើសជាតិប៊ូតាន់ ស្ថិតនៅលេខ ១៦៤
ក្នុងចំណោមសមាជិកទាំង ២០៩ ស្របពេលក្រុមជម្រើសជាតិកម្ពុជា
ឈរត្រឹមលេខរៀង ១៨០ ប៉ុណ្ណោះ។
សម្រាប់សំបុត្រចូលទស្សនាមានដាក់លក់
ក្នុងតម្លៃ ២០០០០ រៀលនិង ៨០០០ រៀល នៅច្រកចូលទីលានប្រកួត។
ចំណែកអ្នកអ្នករស់នៅតាមខេត្ត ឬ នៅក្រៅប្រទេស
អាចទស្សនាការប្រកួតនេះបានដូចគ្នាតាមរយៈទូរទស្សន៍បាយ័នព័ត៌មាន
(BTV)៕
ចុះឈ្មោះទីនេះ ទទួលបាន ទឹកប្រាក់ស្វាគមន៍ 9.00$ ទោះអ្នកមិនទាន់បានដាក់ប្រាក់ក៏ដោយ
Post a Comment