ម្នាក់ទៀតហើយ PUMA ចុះកុងត្រា២ឆ្នាំជាមួយ គួច សុកុម្ភៈ ធ្វើជា ទូតសុឆន្ទៈប្រចាំកម្ពុជា
ក្រុមសម្ភារៈកីឡា Puma
ដ៏ល្បីប្រចាំនៅប្រទេសកម្ពុជាបានចុះកុងត្រាជាមួយសមាជិកក្រុម
ជម្រើសជាតិកម្ពុជា និងក្លិបណាហ្គាវើល គួច សុកុម្ភៈ
ធ្វើជាទូតសុឆន្ទៈរយៈពេលពីរឆ្នាំដែលកុងត្រានេះបានក្លាយជា
កីឡាករបាល់ទាត់ទីពីររបស់ PUMA ប្រចាំនៅប្រទេសកម្ពុជា
បន្ទាប់ពីបានចុះកុងត្រាជាមួយសមាជិកក្លិបបឹងកេតអង្គរ ឃួន
ឡាបូរ៉ាវី កាលពីដើមខែមិថុនានេះ។

ដើម្បីជួយលើកកម្ពស់ និងផ្ដល់តម្លៃដល់កីឡាករបាល់ទាត់ខ្មែរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅប្រទេសកម្ពុជា ក្រុមហ៊ុន META SPORT ដែលជាអ្នកនាំចូលផលិតផលកីឡាម៉ាក Puma ផ្តាច់មុខនៅប្រទេសកម្ពុជាបានសម្រេចចុះកុងត្រារយៈពេល២ឆ្នាំជា មួយកីឡាករបាល់ទាត់ដ៏ល្បីរបស់ក្លិបណាហ្គាវើល គួច សុកុម្ភៈ ដើម្បីធ្វើជាតំណាងផ្សព្វផ្សាយរបស់ខ្លួន។
លោក កុក កាន់រតនា ប្រធានក្រុមហ៊ុន META SPORT បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយដែលបានរួមចំណែកជួយដល់កីឡាករ បាល់ទាត់ខ្មែរ និងជួយបង្កើនការអភិវឌ្ឍវិស័យកីឡានៅប្រទេសកម្ពុជា ហើយនៅពេលខាងមុខលោកគ្រោងនឹងបន្តចុះកុងត្រាជាមួយកីឡាករផ្សេង ទៀត និងធ្វើសកម្មភាពជាច្រើនទៀតដើម្បីជួយបណ្ដុះបណ្ដាលកីឡាករខ្មែរ ជំនាន់ក្រោយ។
លោកលើកឡើងថា ៖«យើងដឹងហើយថា អ្នកកីឡាមិនសូវគេចាប់អារម្មណ៍ច្រើនដូចអ្នកសិល្បៈទេ ពោលគឺភាគច្រើន គេយកអ្នកសិល្បៈធ្វើជាតំណាងផ្សព្វផ្សាយឲ្យផលិតផលរបស់គេ ប៉ុន្តែសម្រាប់ PUMA គឺផ្តោតលើកីឡា ដូច្នេះហើយទើបបានជាយើងបន្តចុះកុងត្រាជាមួយ គួច សុកុម្ភៈ ម្នាក់ទៀត បន្ទាប់ពីយើងបានចុះកុងត្រាជាមួយ ឃួន ឡាបូរ៉ាវី កាលពីដើមខែនេះ»។
«យើងមិនឈប់នៅត្រឹមនេះទេ យើងនៅបន្តចុះកុងត្រាជាមួយកីឡាករផ្សេងទៀតដើម្បីធ្វើជាទូត សុឆន្ទៈរបស់ PUMA ដែលពួកគាត់នឹងជួយបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយតាមរយៈ PUMAដោយនាំមកនូវការចែករំលែកបទពិសោធន៍ ក៏ដូចជាការដឹកនាំគំរូសម្រាប់ក្មេងជំនាន់ក្រោយដែលចាប់យកកីឡា បាល់ទាត់ជាវិជ្ជាជីវៈ»។

ចំណែក គួច សុកុម្ភៈ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានក្លាយជាតំណាងផ្សព្វផ្សាយ ឲ្យផលិតផល PUMA។ លោកថា សកម្មភាពរបស់ PUMA មិនត្រឹមតែជួយកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់តម្លៃដល់រូបលោក ក៏ជាដូចជាជួយអភិវឌ្ឍដល់វិស័យកីឡានៅកម្ពុជា។
លោកបាននិយាយថា ៖«នេះជាលើកទី១ហើយក្នុងជីវិតបាល់ទាត់របស់ខ្ញុំដែលមានគេជួយ ឧបត្ថម្ភបែបនេះ។ ខ្ញុំគិតថា នេះការផ្តល់តម្លៃដល់រូបខ្ញុំ និងជួយលើកកម្ពស់វិស័យកីឡានៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងជួយដល់កីឡាករផ្សេងទៀត។ ខ្ញុំក៏ទទួលបានប្រយោជន៍ ហើយក្រុមហ៊ុនក៏ទទួលបានប្រយោជន៍ដែរ»។
PUMA ជាផលិតផលកីឡាដ៏ពេញនិយមមួយនៅលើពិភពលោកដែលកំពុងឧបត្ថម្ភគាំទ្រ ដល់សកម្មភាពកីឡា និងកីឡាករនៅក្នុងប្រទេសជាច្រើនលើពិភពលោកដូចជាក្រុមបាល់ទាត់ កាំភ្លើងធំ Arsenal, Newcastle United នៅអង់គ្លេស, Borussia Dortmund នៅអាល្លឺម៉ង់ និងក្រុមជម្រើសជាតិអ៊ីតាលី ក៏ដូចជាកីឡាករទូតសុឆន្ទៈ Cesc Fàbregas, Sergio Aguero, Falcao, Mario Balotelli, Hector Bellerin, Marco Reus។
ក្រុមហ៊ុន META SPORT ប្រចាំនៅប្រទេសកម្ពុជាដែលលក់ផ្តាច់មុខផលិតផល PUMA សុទ្ធ១០០% ទាន់រដូវកាល (Inline-store) តម្លៃដូចគ្នានឹងផលិតផល PUMA ជុំវិញពិភពលោក និងមិនមានលក់ផលិតផលហួសរដូវកាល (Outlet Store) មានលក់នៅហាងពីរគត់នាពេលបច្ចុប្បន្នគឺហាងនៅផ្សារទំនើប Aeon និងហាងនៅផ្លូវសហព័ន្ធរុស្ស៊ីជិតការដ្ឋានសាងសង់ស្ពានអាកាស តិចណូ៕

កីឡាករ គួច សុកុម្ភៈ និងប្រធានក្រុមហ៊ុន META SPORT លោក កុក កាន់រតនា ក្នុងពិធីចុះហត្ថលេខាកាលពីម៉ោង១២ថ្ងៃនេះ

Post a Comment