Header Ads

ភ្នាក់ងារ: Bacca យល់ព្រមលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប AC Milan

ខ្សែប្រយុទ្ធ Carlos Bacca របស់ក្លិប Sevilla បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយនឹងក្លិប AC Milan ជុំវិញសំណើផ្ទេរនៅរដូវក្តៅម
ួយ។ នេះបើយោងទៅតាមការបញ្ជាក់របស់ទីភ្នាក់ងារកីឡាកររូបនេះ។ ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយចេញពីក្លិប Sevilla ដែលជាម្ចាស់ជើងឯក Europa League ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្លិប Liverpool និង Tottenham សុទ្ធសឹងត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា Bacca ដែលបានស៊ុតបាល់បញ្ចូលទី៣៤គ្រាប់ក្នុងក្របខ័ណ្ឌ La Liga ក្នុងរយៈពេល២រដូវកាលចុងក្រោយនោះ បច្ចុប្បន្ន កំពុងតែសម្លឹងរកការលុបចោលការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ដើម្បីជ្រើសរើសយកការផ្ទេរទៅកាន់កីឡដ្ឋាន San Siro វិញ។ លោក Sergio Barila ដែលជាអ្នកតំណាងឲ្យ Bacca បានប្រាប់សារព័ត៌មាន Milan News ថា៖ «ខ្ញុំអាចធ្វើការប្រកាសបានថា AC Milan និងកីឡាកររូបនេះបានឈានដល់នូវការព្រមព្រៀងគ្នាមួយ។ Carlos បានជ្រើសរើសយកជម្រើសដ៏ល្អបំផុតសម្រាប់អនាគតរបស់គេ ហើយវាជារឿងសាមញ្ញក្នុងការរីករាយ។ ចំពោះសំណួរថា តើកិច្ចព្រមព្រៀងគ្នានេះនឹងមានរយៈពេលប៉ុន្មានឆ្នាំ? លោកអ្នកគួរតែធ្វើការសាកសួរទៅកាន់ AC Milan»។ AC Milan ក៏បានទាក់ទងជាមួយនឹងការផ្ទេរមួយសម្រាប់កីឡាករ Jackson Martinez ដែលជាមិត្តរួមក្រុមរបស់ Bacca ផងដែរ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ីរបស់ក្លិប Porto រូបនេះ កំពុងតែត្រៀមដើម្បីចូលរួមជាមួយនឹងក្លិប Atletico Madrid ជំនួសវិញ៕