ចង់ឱ្យក្រុមកម្ពុជាចាប់ឆ្នោតពូល World Cup ជុំទី២ ប្រចាំទ្វីបអាស៊ី ជួបក្រុមណាខ្លះ?
វគ្គជម្រុះជុំទី២ ពានរង្វាន់ 2018 FIFA
World Cup Russia ប្រចាំទ្វីបអាស៊ី នឹងចាប់ឆ្នោតនៅថ្ងៃទី ១៤ ខែ
មេសា ឆ្នាំ ២០១៥ ខាងមុខនេះហើយ
នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)
ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សម្រាប់វគ្គជម្រុះជុំទី២
នេះនៅសល់ប្រទេសចំនួន ៤០ ចែកជា ៨ ពូល ក្នុង ១ ពូលមាន ៥ ក្រុម
ដោយចាប់ប្រកួតពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៥ ដល់ ២៩ ខែ មីនា ឆ្នាំ
២០១៦ ដោយប្រើរូបមន្តប្រកួត Home/Away។ ក្រុមតាម Pot (តារាងខាងក្រោម)
នីមួយៗ នឹងត្រូវចាប់ឆ្នោតជ្រើសចេញម្ដងទៅនៅពូលជាមួយគ្នា។
ឧទាហរណ៍ មួយពូលត្រូវមានក្រុមនៅ Pot1 ១ ក្រុម, Pot2 ១ ក្រុម, Pot3 ១
ក្រុម, Pot4 ១ ក្រុម និង Pot5 ១ ក្រុម។

ក្រុមជម្រើសជាតិកម្ពុជា កាលពីជួបជាមួយម៉ាកាវ
សម្រាប់គំនិតប្រិយមិត្តផ្ទាល់ តើចង់ឱ្យកម្ពុជា ចាប់ឆ្នោតជួបជាមួយក្រុមណាខ្លះ?
| Pot1 |
អ៊ីរ៉ង់
ជប៉ុន
កូរ៉េខាងត្បូង
អូស្ត្រាលី
អារ៉ាប់រួម
អ៊ូបេគីស្ថាន
ចិន
អ៊ីរ៉ាក់
|
| Pot2 |
អូម៉ង់
អារ៉ាប៊ីសាអ៊ូឌីត
កាតារ
ហ្សកដានី
បារ៉ែន
វៀតណាម
គុយវ៉ែត
ស៊ីរី
|
| Pot3 |
អាហ្វហ្គានីស្ថាន
ថៃ
ហ្វីលីពីន
ប៉ាឡេស្ទីន
ម៉ាល់ឌីវ
តាហ្ស៊ីគីស្ថាន
លីបង់
ឥណ្ឌា
|
|
Pot4 |
ទីម័រខាងកើត
គីហ្ស៊ីគីស្ថាន
កូរ៉េខាងជើង
មីយ៉ាន់ម៉ា
ទួរមេនីស្ថាន
ប៊ូតាន់
សិង្ហបុរី
ឥណ្ឌូណេស៊ី
|
| Pot5 |
ម៉ាឡេស៊ី
ហ្គាម
បង់ក្លាដេស
ហុងកុង
យេមែន
ឡាវ
ចិនតៃវ៉ាន់
កម្ពុជា
|
Post a Comment