Sterling ថាមិនបន្តកុងត្រា មិនមែនរឿងលុយ តែរឿងពានរង្វាន់
Raheem Sterling ហាក់ដូចជាចង់ចាកចេញពីក្លិប Liverpool
មែនទែនហើយ បន្ទាប់ពីកីឡាករខ្សែបម្រើឆ្នើមវ័យក្មេងរូបនេះ
និយាយក្នុងបទសម្ភាសន៍លើទូរទស្សន៍ BBC កាលពីយប់មិញថា
រូបគេនឹងមិនទាន់យល់ព្រមបន្តកុងត្រាថ្មី
ជាមួយនឹងហង្សក្រហមឡើយ។

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Sterling នៅជាប់កិច្ចសន្យា២ឆ្នាំទៀតជាមួយហង្សក្រហម ដែលថ្លៃឈ្នួលបច្ចុប្បន្នទទួលបាន ៣៥០០០ផោន (ជិត៥២ពានដុល្លារ) ក្នុងមួយសប្ដាហ៍។ ប៉ុន្តែកាលពីពេលថ្មីៗនេះ Liverpool បានឲ្យថ្លៃឈ្នួលដល់ទៅ ១០០០០០ផោន (ជាង១៤៨ពាន់ដុល្លារ) ក្នុងមួយសប្ដាហ៍ ក៏នៅតែបដិសេធទៀត។
កីឡាករវ័យ២០ឆ្នាំរូបនេះ បាននិយាយកាលពីយប់មិញថា៖ “វា មិនមែនជារឿងលុយទេ ខ្ញុំចង់និយាយពីការឈ្នះពានរង្វាន់ ក្នុងអាជីពជាកីឡាកររបស់ខ្ញុំ។ ខ្ញុំមិននិយាយអំពី ខ្ញុំមានឡានបើកប៉ុន្មាន ខ្ញុំមានផ្ទះប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំចង់បានអ្វី ដែលល្អបំផុតសម្រាប់ខ្លួនឯង“។
Sterling បានបន្ថែមថា បើ Liverpool ខ្លាំងដូចឆ្នាំមុន រូបគេអាចនឹងបន្តកុងត្រាថ្មីនេះភ្លាមៗ ក្នុងតម្លៃឈ្នួល ១០០ ០០០ផោន ក្នុងមួយសប្ដាហ៍នេះ ប៉ុន្តែសម្រាប់រដូវកាលនេះប្រហែលជាត្រូវរង់ចាំដល់ចប់រដូវកាលនេះ សិន ទើបសម្រេចបន្តទៀត។ ជាងនោះទៀត កីឡាករតូចល្អិតរូបនេះ ក៏បានបង្ហើបដែរថា បន្ទាប់ពីលឺថាក្លិបកាំភ្លើងធំ Arsenal ចង់ទាក់ទង រូបគេក៏ចាប់អារម្មណ៍ខ្លះៗដែរ។

ដោយឡែកក្លិប Liverpool ឯណោះវិញ មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពី Sterling បានឡើងធ្វើបទសម្ភាសន៍លើទូរទស្សន៍ ដោយពុំបានផ្ដល់ដំណឹងដល់ក្លិប ឬប្រាប់ដល់បុគ្គលិករបស់ក្លិបណាមួយទាល់តែសោះ៕

Post a Comment