Franck Ribery – “ក្លឹប Bayern Munich គួរតែទិញកីឡាករ Eden Hazard!”
កីឡាករ Franck Ribery ដែលជាខ្សែបំរើស្លាបរបស់ក្លឹប Bayern
Munich ដែលជាក្លឹបខ្លាំងមួយនៅ Bundesliga បាននិយាយថា “នៅ
Bundesliga គួរតែមានកីឡាករ Eden Hazard របស់ក្លឹប Chelsea។”
ក្នុងការធ្វើបទសម្ភាសន៍ជាមួយនឹង Sport Bild
ខ្សែបំរើស្លាបអន្តរជាតិរបស់បារាំងរូបនេះបានធ្វើការកោតសរសើរពីការ
លេងរបស់ខ្សែប្រយុទ្ធ[Hazard] និងជាកីឡាករឆ្នើមរបស់ក្លឹប
Chelsea ។

Ribery បានបន្ថែមថា “កីឡាករ Hazard លេងបានយ៉ាងល្អ និងរកបានគ្រាប់បាល់បានច្រើននៅពេលដែលគាត់ចូលរួមប្រកួត។ គាត់ប្រឹងប្រែងលេងមិនថាដៃគូរបស់គាត់ជាអ្នកណានោះទេ។ ប៉ុន្តែគាត់លេងឲ្យក្លឹប Chelsea មិនមែន Bayern។ វាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ក្លឹប Bayern បើគាត់មកលេងនៅទីនេះ។”

គួរបញ្ជាក់ផងដែរថា កីឡាករ Hazard បានធ្វើការចុះកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea រួចហើយកាលពីខែកុម្ភៈ ដែលគាត់ជាកីឡាករឆ្នើមធ្វើឲ្យក្លឹបរកបានចំណូលកើនឡើង ហើយក្លឹប Chelsea នឹងរក្សាកីឡាករត្បូងពេជ្រនេះនៅជាមួយនឹង Stamford Bridge រហូតទាល់តែដល់ឆ្នាំ 2020 ៕

Post a Comment