Boateng ៖ ខ្ញុំបានបដិសេធក្រុម Barcelona
ខ្សែការពារក្រុម Bayern Munich កីឡាករ Jerome Boateng
បានបង្ហើបអោយដឹងថាគាត់បានច្រានចោលឪកាសចូលរួមជាមួយក្រុម
Barcelona កាលពីដើមរដូវកាលនេះ។

ក្រុមយក្សអេស្បាញចង់ពង្រឹងខ្សែការពាររបស់ពួកគេនៅរដូវក្តៅនេះ និងបានចាប់អារម្មណ៍លើកីឡាករអាល្លឺម៉ង់នេះផងដែរ។
ក៏ប៉ុន្តែ Boateng សំរេចចិត្តនៅជាមួយ Bayern និងជាចុងក្រោយក្រុម Barca បានទិញយកកីឡាករ Thomas Vermaelen និង Jeremy Mathieu ពីក្រុម Arsenal និង Valencia ។

Boateng បានប្រាប់ Sport Bild ៖ “ខ្ញុំមិនដឹងពីពត៌មានលំអិតទេថា Barcelona បានដាក់សំណើរសំរាប់ខ្ញុំ ប៉ុន្តែវាជាការពិតថាពូកគេចង់បានខ្ញុំ។ វាជាការសរសើរមួយដ៏ធំនៅពេលដែលក្លឹបដូចជា Barcelona ចាប់អារម្មណ៍លើអ្នក ប៉ុន្តែពេលនេះ អ្នកមិនអាចចាកចេញពី Bayern Munich ទៅ Barcelona បានឡើយនៅពេលអ្នកចង់ឈ្នះ Champions League ។”
“នៅ Bayern ខ្ញុំលេងអោយក្រុមមួយក្នុងចំណោមក្នុងល្អដាច់គេទាំង៤នៅលើ ពិភពលោក។ គ្មានក្លឹបល្អជាងនេះសំរាប់កីឡាករអាល្លឺម៉ង់ទេ។”

“ខ្ញុំនឹងរីករាយប្រសិនបើខ្ញុំអាចនៅបន្តជាមួយ Bayern រយៈពេលវែងនិងបញ្ចប់អាជីពនៅទីនេះក្រោយឈ្នះពានរង្វាន់ជាច្រើន។”
កីឡាករវ័យ២៦ឆ្នាំនេះបានបង្ហាញខ្លួនជាង១៥០ប្រកួតហើយអោយក្រុម Bayern ចាប់តាំងពីផ្ទេរពីក្រុម Manchester City កាលពីខែកក្កដា ២០១១ កុងត្រារបស់គាត់នឹងផុតនៅខែមិថុនា ២០១៨។

Post a Comment