បឹងកេតទៅរួចនឹងក្លិបលីកកំពូលថៃ Nakhon Ratchasima អត់ម៉ោង៤រសៀលនេះ?
លិបបាល់ទាត់ប្រចាំលីកកំពូលកម្ពុជា បឹងកេតអង្គរ
បានធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Nakhon Ratchasima Mazda FC
ដែលជាក្លិបមួយលេងនៅលីកបាល់ទាត់កំពូលប្រទេសថៃសម្រាប់ការ
ប្រកួតមិត្តភាពអន្តរជាតិនៅវេលាម៉ោង ៤:០០ល្ងាចនេះនៅកីឡដ្ឋាន King’
80 Birthday Stadium របស់ម្ចាស់ផ្ទះតែម្តង។

លោក បែ មករា អ្នកចាត់ការទូទៅរបស់បឹងកេតបានប្រាប់ទូរទស្សន៍ថៃមួយថា លោករីករាយដែលបានដឹកនាំក្លិបមកប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់អាជីពនៅប្រទេសថៃ។ លោកសង្ឃឹមថា កីឡាកររបស់លោកនឹងធ្វើបានល្អ និងប្រមូលយកបទពិសោធន៍ទាំងនេះសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួត លីកបាល់ទាត់កំពូលកម្ពុជានៅរដូវកាលនេះ។
អ្នកចាត់ការទូទៅរូបនេះបានបន្ថែមថា ក្លិបបឹងកេតជាម្ចាស់ជើងឯកលីកបាល់ទាត់កំពូលកម្ពុជាប្រចាំឆ្នាំ ២០១២ និងបានជាប់ជើងឯករងពីរឆ្នាំជាប់គ្នាទៀតគឺឆ្នាំ២០១៣ និង២០១៤។ សម្រាប់ឆ្នាំ២០១៥នេះ ក្លិបរបស់លោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីឈ្នះជើងឯក លីកកំពូលកម្ពុជា។
ដើម្បីត្រៀមខ្លួនឲ្យបានល្អគ្រប់គ្រាន់ និងផ្តល់ឱកាសឲ្យបានច្រើនដល់កីឡាករទាំងថ្មី និងចាស់លេងលើទីលានញឹកញាប់ ក្លិបបឹងកេតអង្គរបានរៀបចំការប្រកួតមិត្តភាពជាញឹកញាប់បូករួម ទាំងការប្រកួតនៅប្រទេសថៃនេះផងដែរ។ កាលពីប៉ុន្មានថ្ងៃមុន បឹងកេតបានប្រកួតស្មើនឹងក្លិបភ្នំពេញក្រោន១-១។
សម្រាប់ប្រកួតមិត្តភាពនេះ បឹងកេតអង្គរត្រូវអវត្តមានកីឡាករសំខាន់ពីររួបគឺបម្រើការពារ រស់ សំអឿន និងខ្សែបម្រើប្រយុទ្ធ ចាន់ វឌ្ឍនាកា ដោយសារកីឡាករទាំងពីរនេះជាប់ជួយ U-22 ជម្រើសជាតិកម្ពុជាប្រកួតដណ្ដើមពានរង្វាន់លំដាប់ទ្វីបអាស៊ី 2016 AFC U-23 Championshipនៅប្រទេសថៃ៕

Post a Comment