Sturridge រំពឹងអាចធ្វើការបង្ហាញខ្លួនឲ្យ Liverpool សប្តាហ៍នេះ
ខ្សែប្រយុទ្ធ Daniel Sturridge របស់ក្លិប Liverpool បានទទួលស្គាល់ថា
រូបគេពិតជាសង្ឃឹមថា
អាចធ្វើការវិលត្រឡប់របស់គេនៅចុងសប្តាហ៍នេះ
ក្រោយពីការអវត្តមានអស់រយៈពេល៥ខែដោយសារតែបញ្ហារបួស។
Sturridge
មិនបានលេងសោះបើគិតចាប់តាំងពីការរងរបួសភ្លៅរបស់គេក្នុងពេ
បំពេញកាតព្វកិច្ចអន្តរជាតិជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិ
អង់គ្លេសកាលពីដើមខែកញ្ញា ក្រោយពីបានរងរបួសកំភួនជើង
ហើយបានរងរបួសភ្លៅបន្ថែមទៀតអំឡុងដំណើរការធ្វើឲ្យរាងកាយរបស់
គេមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្តែ
ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានវិលទៅធ្វើការហ្វឹកហាត់ជាមួយ
នឹងសមាជិកក្រុមរបស់ Liverpool នៅសប្តាហ៍នេះ
ហើយរូបគេកំពុងតែជំរុញឲ្យលោកគ្រូបង្វឹក Brendan Rodgers
ដាក់បញ្ចូលរូបគេចូលក្នុងក្រុមនៅពេលប្រកួតជាមួយនឹង West Ham
នៅកីឡដ្ឋាន Anfield នាថ្ងៃសៅរ៍នេះ។ Sturridge បានទូរទស្សន៍ BBC
Sport ថា៖ «ខ្ញុំកំពុងតែមានចិត្តអន្ទះសារបន្តិច។

ខ្ញុំត្រៀមលក្ខណៈរួចរាល់ហើយនៅពេលនេះ វាបានក្លាយជាការវិលត្រឡប់ពីការអវត្តមានរយៈពេលដ៏យូរ អង្វែងមួយ ប៉ុន្តែ ខ្ញុំពិតជារីករាយចំពោះអ្វីដែលមានដំណើរការនៅពេលនេះ ហើយខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខ។ ខ្ញុំនឹងមិនត្រឡប់ក្រោយឡើយ»។ បើទោះបី Sturridge ពិតជាចង់វិលទៅប្រកួតវិញក៏ដោយ ប៉ុន្តែ លោក Thursday បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងរង់ចាំរយៈពេល២៤ម៉ោង នៅមុននឹងសម្រេចចិត្តថា តើខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ នឹងចូលរួមក្នុងកម្មវិធីប្រកួតរបស់ក្របខ័ណ្ឌ Premier League ឬយ៉ាងណា។ គ្រូបង្វឹករូបនេះបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «រូបគេហាក់មានភាពអស្ចារ្យក្នុងពេលហ្វឹកហាត់ ប៉ុន្តែ យើងនឹងផ្តល់ឲ្យគេនូវរយៈពេលមួយថ្ងៃទៀត។ ខ្ញុំនឹងពិភាក្សាជាមួយនឹងរូបគេនៅថ្ងៃនេះ និងធ្វើការត្រួតពិនិត្យនៅសប្តាហ៍នេះពីរបៀបដែលអ្វីៗមានដំណើរ ការ»៕

Post a Comment