Header Ads

លោក Mourinho ត្រៀម​ប្រ​យុទ្ធ​ខណៈ​ជួប​ Man City

ក្រោយ​ពី​ការ​ជួប​​ភាព​អា​ម៉ាស់​ក្នុង​​របៀប​ផ្សេង​គ្នា​​ដោយ​សារ​តែ​ ធ្លាក់​ចេញ​ពី FA Cup របស់​ពួក​គេ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម Chelsea និង Manchester City នឹង​ត្រូវ​ជួប​គ្នា​​នៅ​កីឡ​ដ្ឋាន Stamford Bridge នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ការ​ប្រកួត​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ប្រជែង ​ដណ្តើម​ពាន Premier League​។ ក្រុម​ទាំង​ពីរ សុទ្ធ​សឹង​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត FA Cup ក្រោម​ស្នា​ដៃ​របស់​ក្រុម​ស្ថិត​ក្នុង​លី​ទាប​ជាង​កាល​ពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ ខណៈ​ដែល Chelsea បាន​ស្តារ​មុខ​មាត់​ វិញ​តាម​រយៈ​ការ​ផ្តួល​ក្រុម Liverpool ក្នុង​ការ​ប្រកួត​ពាន League Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​អង្គារ ជ័យ​ជម្នះ​​​នោះ​បាន​កើត​ឡើង​ក្នុង​ដំ​ណាក់​កាល​ដ៏​សំ​ខាន់​។ ខ្សែ​ប្រយុទ្ធ Diego Costa ហាក់​ដូច​ជា​ត្រូវ​អវត្ត​មាន​ក្នុង​ពេល​ជួប​ក្រុម Man City ក្រោយ​ពី​រង​​ការ​ចោទ​​ប្រកាន់​ពី​បទ​ជាន់​ទៅ​លើ​ខ្សែ​ការ​ពារ Emre Can របស់​ក្រុម Liverpool ខណៈ​ដែល​ខ្សែ​បម្រើ Cesc Fabregas និង Filipe Luis សុទ្ធ​សឹង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្របិល​សម្រាប់​ការ​ប្រកួត​នេះ ក្រោយ​ពី​​ជួប​បញ្ហា​របួស​រៀង​ៗ​ខ្លួន​។
1
ក្រុម​របស់​លោក Jose Mourinho អាច​នឹង​ផ្តល់​​នូវ​ការ​ខ​ក​ចិត្ត​​សម្រាប់ Man City ក្រុម​ការ​ពារ​​តំណែង​ជើង​ឯក ដែល​នឹង​​ត្រូវ​ដេញ​តាម​ពី​ក្រោយ Chelsea ៨​ពិន្ទុ ប្រសិន​បើ​ពួក​គេ​រង​បរា​ជ័យ​។​ ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea រូប​នេះ កំ​ពុង​តែ​សម្លឹង​រក​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​ផ្សេង​ៗ​ដើម្បី​ធ្វើ​ការ​ ពង្រឹង​​ទី​តាំង​របស់​ក្រុម និង​បង្កើត​ស្មារតី​ប្រយុទ្ធ​ក្នុង​ក្រុម​របស់​លោក​។ ស្រប​ពេល Costa រង​ការ​ចោទ​ប្រកាន់ លោក Mourinho ផ្ទាល់​ក៏​ត្រូវ​បាន​ពិន័យ​ដោយ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់​គ្លេស​ពី​បទ​ ចោទ​កាន់​ថា មាន «យុទ្ធ​នា​ការ» ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​បណ្តាញ​សារ​ព័ត៌​មាន​ប្រឆាំង​នឹង​ក្រុម​របស់​លោក ក្រោយ​ពី​ការ​​ជម្លោះ​ពាក្យ​សម្តី​មួយ​ជុំ​វិញ​​ការ​ចោទ​ប្រកាន់​ធ្វើ​ពុត​ ជា​ដួល​ទៅ​លើ​កីឡាករ​របស់​លោក​។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​វាយ​ប្រហារ​ទៅ​លើប​ណ្តាញ​សារ​ព័ត៌​មាន​ម្តង​ទៀត ក្រោយ​ពី​ក្រុម Chelsea ឈ្នះ ១-០ លើ​ក្រុម Liverpool និង​បាន​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌​មាន​​ទាក់​ទង​នឹង​ការ​ចាត់​វិធាន​ការ​ផ្នែក​ វិន័យ​ទៅ​លើ Costa តាម​រយៈ​ការ​លុប​ចោល​ការ​ធ្វើ​សន្និ​សីទ​​កា​សែត​ដែល​ត្រូវ​បាន​គ្រោង​ទុក​ មួយ​កាល​ពី​ថ្ងៃ​​ម្សិល​​មិញ​។
2
ការ​ធ្វើ​បែប​នេះ​បាន​នាំ​ឲ្យ​មាន​ការ​លើក​ឡើង​​ពី​ការ​រង​បរា​ជ័យ​ដ៏​ អាម៉ាស់​កាល​ពី​ចុង​សប្តាហ៍​មុន​ក្រោម​ស្នា​ដៃ​ក្រុម​ស្ថិត​ក្នុង​ក្រប​ ខ័ណ្ឌ​ទី​៣ Bradford City ដែល​បាន​ធ្វើ​ការ​វាយ​បក​​ដេញ​តាម​​ពី​ក្រោយ ២-០ ដើម្បី​ទទួល​ជ័យ​ជម្នះ ៤-២ ក្នុង​ការ​ប្រកួត FA Cup ជុំ​ទី​៤​។ ការ​ទទួល​ជ័យ​ជម្នះ​នៅ​នាទី​បន្ថែម​លើ​ក្រុម Liverpool បាន​ធ្វើ​​ឲ្យ​មាន​ការ​កត់​សម្គាល់​មួយ​ក្នុង​ក្រុម​របស់​លោក Mourinho ប៉ុន្តែ លោក​​ជឿ​ជាក់​ថា ក្រុម​ឈរ​លេខ​១​នៅ​លើ​តា​រាង​មួយ​នេះ នឹង​មិន​​ជួប​​បញ្ហា​អស់​កម្លាំង​​នៅ​ពេល​ដែល​ពួក​គេ​ដើរ​ទៅ​កាន់​ទី​លាន​ ដើម្បី​ជួប​ក្រុម Man City ឡើយ​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «កីឡាករ​​ពិត​ជា​អស់​កម្លាំង នៅ​ពេល​ដែល​អ្នក​ឈ្នះ ការ​អស់​កម្លាំង​មិន​មាន​កម្រិត​​ដូច​គ្នា​នៅ​ពេល​ដែល​អ្នក​ចាញ់​​ឡើយ​។ យើង​មាន​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ ខ្ញុំ​គិត​ថា ​អារម្មណ៍​នៃ​ការ​ទទួល​ជ័យ​ជម្នះ ការ​ឈាន​ទៅ​ប្រកួត​នៅ​​កីឡ​ដ្ឋាន Wembley ផ្តល់​នូវ​ការ​តប​ស្នង​​បន្តិច​ដល់​អ្នក​គា​ទ្រ ក្រោយ​ពី​​កា​ដូ​ដែល​យើង​បាន​ផ្តល់​ឲ្យ​ពួក​គេ​កាល​ពី​ចុង​សប្តាហ៍​មុន​»​​​ ។ ការ​ជួប​គ្នា​កាល​ពី​ជើង​មុន ពួក​គេ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​​ស្មើ ១-១​៕
កម្ម​វិធី​​ប្រកួត​​ចុង​សប្តាហ៍
ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មក​រា ឆ្នាំ​២០១៥
Hull City v Newcastle Utd ម៉ោង 7:45 យប់
Crystal Palace v Everton ម៉ោង 10 យប់
Liverpool v West Ham ម៉ោង 10 យប់
Manchester United v Leicester ម៉ោង 10 យប់
Stoke City v QPR ម៉ោង 10 យប់
Sunderland v Burnley ម៉ោង 10 យប់
West Brom v Tottenham ម៉ោង 10 យប់
Chelsea v Manchester City ម៉ោង 12:30 អ​ធ្រាត្រ
ថ្ងៃ​អាទិត្យ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៥
Arsenal v Aston Villa ម៉ោង 8:30 យប់
Southampton v Swansea ម៉ោង 11 យប់