យុវជន Martin Odegaard សង្ឃឹមថានឹងចូល Real Madrid អាទិត្យក្រោយ
យុវជនដែលក្លិបណាក៏ចង់បាន Martin Odegaard
បានរកឃើញក្រុមដែលខ្លួនពេញចិត្តហើយគឺ Real Madrid
ហើយសង្ឃឹមថានឹងបានចូលរួមជាមួយក្លិបយក្សនៅអេស្ប៉ាញមួយនេះនៅ
សប្ដាហ៍ក្រោយ។

ខ្សែបម្រើវ័យក្មេងរូបនេះ ត្រូវបានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកសំណូមពរឱ្យមកលេងនៅ Real Madrid ផ្ទាល់តែម្ដងកាលទៅទទួលពាន FIFA Ballon d’Or ហើយថែមទាំងបាននិយាយទៀតថា៖ “Odegaard ជាកីឡាករល្អម្នាក់។ គាត់ជាយុវជនដែលមានសមត្ថភាពខ្ពស់និងមានអនាគតល្អប្រសើរខ្លាំង ណាស់។ យើងគួរតែឱ្យឱកាសគាត់ដើម្បីមករៀនសូត្រជាមួយ Real Madrid និងធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ខ្ញុំឃើញចំណុចច្រើនដែលគេគួររៀនសូត្របន្តទៀត ព្រោះយុវជនរូបនេះពូកែតែជើងឆ្វេងនោះទេ”។

Martin Odegaard ជាកីឡាករបាល់ទាត់ក្មេងជាងគេបំផុតដែលបានចូលលេងនៅពាន European Championship ពោលគឺរូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិន័រវែសត្រឹមអាយុ១៥ ឆ្នាំ៣០០ថ្ងៃ។ ហើយបច្ចុប្បន្ននេះ ខ្សែបម្រើប្រយុទ្ធរូបនេះមានវ័យ១៦ឆ្នាំហើយ និងមានក្លិបជាច្រើនចង់បានគេទៅរួមក្រុមផងដែរ។

ទន្ទឹមនឹងភាពអស្ចារ្យរបស់គេនេះដែរ Odegaard បានចូលលេងឲ្យក្រុមឈុតធំ Stromsgodset របស់ន័វែស ក្រោយលេងឲ្យឈុតយុវជនរបស់ក្រុមនេះតាំងពីកុមារភាព។ ទោះមានអាយុត្រឹម១៦ឆ្នាំ ប៉ុន្តែរូបគេអាចជាប់ក្នុងឈុតជម្រើសជាតិ ទាំង U-17, U-21 និងឈុតធំ។ ដោយសារតែសមត្ថភាពលេចធ្លោបែបនេះ ធ្វើឲ្យក្លិបធំៗជាច្រើនចង់បានរូបគេ មានដូចជា Bayern Munich, Barcelona, Real Madrid , Liverpool, Manchester United , Manchester City និងក្លិបបាល់ទាត់ច្រើនទៀត។ យ៉ាងណាមិញកីឡាករដែលមានឪពុកជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ Liverpool រូបនេះ បាននិយាយហើយថាខ្លួនសង្ឃឹមក្នុងចិត្តថានឹងបានចូលរួមជាមួយ Real Madrid ទៅហើយនៅអាទិត្យក្រោយនេះ៕
ចុចអាន៖ Pique និង Shakira ស្វែងរកថវិកាឱ្យ Unicef
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត
0 Comment(s) | 20 January, 2015
0 Comment(s) | 20 January, 2015

Post a Comment