Header Ads

លោក​ Jorge​ Valdano​ និយាយ​ថា​ ក្លឹ​ប​ Real​ Madrid​ នៅ​តែ​ត្រូវការ​កីឡាករ​ Xabi​ Alonso​

កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ Jorge​ Valdano​ បាន​និយាយ​ថា​ កីឡាករ​ Xabi​ Alonso​ នៅ​តែ​ជា​កីឡាករ​ដ៏​ល្អ​នឹង​ជាទី​ចំណាប់អារម្មណ៍​របស់​កីឡាករ​Carlo​ Ancelotti​ ។​
​កីឡាករ​វ័យ​ ៣២​ ឆ្នាំ​នេះ​បាន​ចាក​ចេញពី​ទឹកដី​ Santiago​ Bernabeu​ ទៅ​លេង​នៅ​ក្នុង​ក្រុម​ Bayern​ Munich​ ចំ​នែ​កីឡាករ​ Toni​ Kroos​ និង​កីឡាករ​ James​ Rodriguez​ ក៏​បាន​ទិញ​យក​មក​លេង​ជំនួស​កន្លែង​របស់​កីឡាករ​ Alonso​ ផង​ដែរ​។​

​លោក​ Valdano​ បាន​និយាយ​ថា​ គាត់​ជឿជាក់​ថា​ ក្លឹ​ប​ Real​ Madrid​ បាន​បាត់បង់​កីឡាករ​ដ៏​ល្អ​ បន្ទាប់​ពី​ក្លឹ​ប​នេះ​បាន​លក់​កីឡាករ​ Alonso​ ទៅ​ឲ្យ​ក្លឹ​ប​ Bayern​ Munich​ និង​កីឡាករ​ Angel​ Di​ Maria​ ទៅ​ឲ្យ​ក្លឹ​ប​ Manchester​ United​ នោះ​។​
​គាត់​បាន​ប្រាប់​ Cadena​ SER​ ថា​ “​កីឡាករ​ Xabi​ Alonso​ បាន​លេង​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត​ជាមួយនឹង​ក្លឹ​ប​ Rea​ Madrid​ ហើយ​គាត់​គឺជា​កីឡាករ​ដែល​ល្អ​ ហើយ​ដៃគូរ​របស់​គាត់​កីឡាករ​Di​ Maria​ បាន​លក់​ទៅ​កាន់​ក្លឹ​ប​ Man​ Utd​ ផង​ដែរ​”

​យ៉ាងណាមិញ​ ក្លឹ​ប​ Madrid​ បាន​ទទួល​បរាជ័យ​ក្រោយ​ពី​ចាញ់​ក្លឹ​ប​ Real​ Sociedad​ ក្នុង​លទ្ធផល​ ៤​ ទល់​នឹង​ ២​ កាលពី​ថ្ងៃអាទិត្យ​នេះ​នៅ​ក្នុង​ La​ Liga​ មុន​ពេល​ដែល​ក្លឹ​ប​នេះ​នឹង​ប្រកួត​ជាមួយនឹង​ក្លឹ​ប​ Atletico​ Madrid​ ។​
0137
0138
0139