កីឡាករ Borini សប្បាយចិត្តនៅពេលដែលបាននៅលេងបន្តរជាមួយនឹងក្លឹប Liverpool
ថ្មីៗនេះ ខ្សែប្រយុទ្ធរបស់ក្រុម Liverpool នោះគឺកីឡាករ Fabio
Borini បាននិយាយថា
គាត់រំភើបណាស់នៅពេលដែលគាត់នៅតែបន្តរលេងនៅក្នុងក្លឹប
Liverpool បន្ទាប់ពីផ្ទេរទៅលេងនៅក្នុងក្លឹប QPR ឬ Sunderland
ត្រូវបានបញ្ជប់នោះ។
កាលពីពេលមុននេះ កីឡាករ Borini ហាក់ដូចជាក្លឹប Sunderland ចង់បានហើយក្លឹប Liverpool ក៏យល់ព្រមដែរចំពោះតម្លៃនោះ។ ក្រោយមក ក្លឹប QPR បានឲ្យតម្លៃ ១០ លានផោនសម្រាប់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ប៉ុន្តែមិនទាន់មានការចុះកុងត្រានៅឡើយទេ។
ក្រោយមកលោក Harry Redknapp របស់ក្លឹប QPR បាននិយាយថា កីឡាករនេះបានតម្លៃថ្លៃពេកហើយក្លឹបមិនអាចចំណាយលុយទិញកីឡាករ នេះបានទេ។
កាលពីថ្ងៃពុធនេះ កីឡាករ Borini បានបង្ហាញពីភាពរីរាយរបស់លោកនៅលើបណ្តាញសង្គម Twitter ដោយលោកបាននិយាយថា “ចុងបញ្ជប់ ខ្ញុំបានលេងនៅលើទឹកដី Liverpool ដដែលហើយខ្ញុំពិតជាមិនធ្វើឲ្យក្លឹបនេះអស់សង្ឈឹមនឹងរូបខ្ញុំ នោះទេ”
គួរបញ្ជាក់ផងដែរថា កីឡាករ Borini បានទិញមកលេងនៅក្នុងក្លឹប Liverpool នៅក្នុងខែកក្កដា ឆ្នាំ ២០១២ នៅក្នុងតម្លៃខ្លួន ៨ លានផោន ហើយគាត់បានរកគ្រាប់បាល់បាន ២ គ្រាប់សម្រាប់ ២០ ប្រកួតរបស់គាត់នៅក្នុងក្លឹប Liverpool ហើយកាលពីរដូវកាលមុននេះគាត់ត្រូវបានខ្ចីជើងទៅលេងនៅក្លឹប Sunderland ។

Post a Comment