Dortmund ប្រហែលជាអវត្តមានខ្សែបម្រើ Nuri Sahin ពីរខែបញ្ហារបួសជង្គង់
ខ្សែបម្រើអន្តរជាតិតួគី Nuri Sahin ក្រុម Dortmund នឹងសម្រាករយៈពេលពីរខែបញ្ហារបួសជង្គង់ដោយសារខូចខាតសរសៃ ។ នៅពេលដែលរបួសភ្លាមមានការគ្រប់គ្រងដំបូងបានវាយតម្លៃត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទទួលការវះកាត់នៅថ្ងៃពុធហើយនោះត្រូវបានគេបង្ហាញឲ្យដឹងថាគាត់នឹងអាចដើរចេញពីទី លានយូរជាងនេះប្រហែលជាពីរខែ។ទោះយ៉ាងណាពេលនេះ Sahin ត្រូវបានកំណត់ការពិនិត្យបញ្ហារងរបួសរបស់គាត់យូរជាងនេះនៅខាងក្រៅបន្ទាប់ពីបានទទួលប្រតិបត្ដិការវះកាត់នៅលើជង្គង់ឆ្វេងរបស់គាត់។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបបាននិយាយថា Nuri Sahin បានធ្វើការវះកាត់កាលពីថ្ងៃពុធ នៅគ្លីនិក Isar នៅឯ Platt Park Ling ។ លោកវេជ្ជបណ្ឌិត Heinz Jurgen Eichhorn បានយកចេញជាលិការលាកជង្គង់ ឆ្វេងរបស់ Sahin ក្នុងអំឡុងពេលវះកាត់ ។ ហើយលោកវេជ្ជបណ្ឌិត Markus Braun ដែលមានមូលដ្ឋានក្នុងក្រុម Dortmund បានប៉ាន់ប្រមាណប្រហែលជារយៈពេលពីរខែទើបមានកាយសម្បទាល្អឡើងវិញ។

លោកគ្រូបង្វឹក Jurgen Klopp របស់ក្រុម Dortmund កំពុងតែមានការតស៊ូប្រយុទ្ធប្រឆាំងនឹងការរងរបួសរយៈពេលវែង ជាច្រើនរបស់កីឡាករនៅពេលចាប់ផ្តើមរដូវកាលថ្មីនេះ ដោយមានដូចជា Jakub Blaszczykowski និង Ilkay Gundogan ក្នុងចំណោមនោះក៏អវត្តមានកីឡាករផ្សេងទៀតរបស់គាត់ដែរ។

Post a Comment