ខ្សែប្រយុទ្ធជើងចាស់អង់គ្លេស Andrew Johnson ចូលរួមក្រុម Crystal Palace រយៈពេលខ្លី
អតីតខ្សែប្រយុទ្ធអង់គ្លេស Andrew Johnson ត្រូវបានក្រុម QPR ដោះលែងឲ្យមានសេរីភាពនៅចុងបញ្ចប់រដូវកាលមុន បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់ ហើយបានចូលបម្រើការងារជាមួយលោកគ្រូបង្វឹក Neil Warnock ក្រុម Crystal Palace លើកិច្ចព្រមព្រៀងរយៈពេលខ្លីរហូតដល់ខែមករា។កីឡាករវ័យ ៣៣ឆ្នាំ រូបនេះបានចុះកិច្ចសន្យាជាមួយក្រុមចាស់របស់គាត់ Crystal Palace ដែលបានចូលធ្វើការដំបូងនៅក្នុងឆ្នាំ២០០២ សេវាផ្ទេរឥតគិតថ្លៃ។

Johnson បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថាខ្ញុំពិតជារីករាយណាស់ពេលបានវិលត្រឡប់ទៅកាន់ក្លឹប ចាស់ដែលខ្ញុំស្រឡាញ់និងខ្ញុំសុំទោសនូវអំពើខុសឆ្គងរបស់ខ្ញុំពីមុនក៏ដូចជាសូមអរគុណដល់លោកប្រធានក្លឹបដែលបានផ្តល់ឱកាសដល់ខ្ញុំ ហើយខ្ញុំនឹងសម្លឹងមើលឆ្ពោះទៅមុខដើម្បីជួយដល់ក្លឹបកីឡាបាល់ទាត់នេះឲ្យបន្តបានភាពជោគជ័យក្នុងក្របខ័ណ្ឌ Premier League ។ ការចូលរួមក្រុមជាលើកទីពីរនេះខ្ញុំទទួលបានឱកាសជួយដល់កីឡាករយុវជនក្នុងនាមជាគ្រូបង្វឹកនេះជាអ្វីដែលខ្ញុំពិតជាទន្ទឹងរង់ចាំ ។

គួររំលឹកថា Johnson បានស៊ុតបញ្ចូលទីបាន ៨៥គ្រាប់ក្នុងការប្រកួត ១៦០លើកក្នុងឆ្នាំ ១៩៩៧-២០០២ មុនពេល ពិនិត្យសុខភាពចូលរួមក្រុម Crystal Palace ក្នុងឆ្នាំ២០០២-៦ បានចាកចេញទៅកាន់ក្រុម Everton នៅឆ្នាំ ២០០៦-៨ រួចបន្តទៅកាន់ក្រុម Fulham ពីឆ្នាំ ២០០៨-១២ ហើយផ្លាស់ទៅក្រុម QPR ក្នុងឆ្នាំ ២០១២-១៤ និងបានមកកាន់ក្រុម ចាស់ Crystal Palace របស់ខ្លួនក្នុងឆ្នាំ ២០១៤ នេះដើម្បីជំរុញតំបន់ប្រយុទ្ធជាមួយនឹងកីឡាករ Marouane Chamakh , Fraizer Campbell និង Dwight Gayle ។

Post a Comment