Header Ads

Ben Arfa ចូលរួមក្រុម Hull City ជាលក្ខណៈខ្ចីជើងពីក្រុម Newcastle ( មានលំអិតជីវប្រវត្តិ )

Hull City ​បានធ្វើការ​ចុះហត្ថ​លេខា​ជាមួយ​ខ្សែបម្រើ​ Hatem Ben Arfa ​ជាលក្ខណៈ​ខ្ចីជើងរយៈ​ពេលយូរ​អង្វែង​មួយក្នុង​រដូវកាលនេះ​ពីក្រុមគូ​ប្រជែង​ Newcastle ​ក្នុងក្រប​ខ័ណ្ឌ​ Premier League ​ដូចគ្នា​ ។ កីឡាករ​អន្តរជាតិ​បារាំង​ Ben Arfa​ កិច្ចសន្យា​របស់គាត់​ត្រូវបាន​ផុតកំណត់​នៅចុង​បញ្ចប់នៃ​រដូវកាល​នេះជាមួយ​ក្រុម​ Newcastle ​ហើយត្រូវ​បានជាប់​គាំង​ទាំងស្រុង​នៅទឹកដី​ St James ‘Park ​។
Ben Arfa 1
Hatem Ben Arfa ​​កើតនៅ​ថ្ងៃទី៧​ ខែមីនា​ ឆ្នាំ១៩៨៧ ​គឺជាកីឡាករ​បាល់ទាត់​ក្រុមជម្រើស​ជាតិប្រទេស​បារាំងដែល​​បច្ចុប្បន្ន​លេងឲ្យ​ក្លឹប​ក្របខ័ណ្ឌ​ Premier League ​ជាមួយ​ក្លឹប​ Newcastle United ​ត្រូវបាន​ខ្ចីជើង​ទៅកាន់​ក្រុម​ Hull City​ ក្នុងឆ្នាំ​ ២០១៤ ​នេះគាត់​អាចលេង​ជាខ្សែប​ម្រើស្លាប​ និងខ្សែ​បម្រើប្រយុទ្ធ​ ។ Arfa ​បានចាប់​ផ្តើមអាជីព​របស់ខ្លួន​នៅ​ ទូទាំង​ក្លឹបនានា​នៅក្នុង​តំបន់​ Ile-de ​ប្រទេស​បារាំងបាន​ទទួលការ​បណ្តុះបណ្តាល​នៅទីក្រុង​ Boulogne-Billancourt ​និង Versailles ​។ ក្នុងឆ្នាំ​ ១៩៩៩ ​គាត់ត្រូវបាន​គេជ្រើសរើស​ឲ្យទៅ​ចូលរួម​ Clairefontaine academy ​និងបាន​ចំណាយ​ពេល​ បីឆ្នាំនៅ​សាលានេះ​បន្ទាប់មក​បានចាកចេញ​ទៅចូល​រួមក្រុម​ Lyon ជា​កន្លែងដែល​គាត់បាន​ឈ្នះពាន​រង្វាន់​ Ligue 1 ​ចំនួន​បួនលើក​។
Ben Arfa 2
ក្នុងអាជីព​ដើមដំបូង​គាត់ក្នុក្រុម​ Lyon លេង​ជាបម្រើ​ប្រយុទ្ធ​ និងបានផ្លាស់​ប្តូរតួនាទី​ជាខ្សែបម្រើ​ស្លាបក្នុង​អំឡុងពេល​ រដូវកាល​ ២០០៧-៨​ ។ នៅក្នុង​រដូវក្តៅ​ឆ្នាំ​ ២០០៨ ​លោក Ben Arfa ​បានចុះហត្ថ​លេខាជា​មួយក្រុម​គូប្រជែង​ Marseille ក្នុងតម្លៃ​ ១១លាន​អឺរ៉ូជួយ​ឲ្យក្រុម​នេះឈ្នះ​ពានរង្វាន់ឆ្នាំ​ ២០០៩-១០ ​និង​ Coupe de la Ligue ​​ក្នុងឆ្នាំ ២០១០ ​បន្ទាប់ពី​ ស្នាក់នៅ​ក្រុម​ Marseille ​រយៈពេល​ពីរឆ្នាំ​ Arfa បាន​ផ្លាស់ទៅ​បម្រើការងារ​នៅប្រទេស​អង់គ្លេស​ជាមួយក្លឹប​ Newcastle United ​ជាលក្ខណៈ​ខ្ចីជើងក្នុង​រដូវកាល​ ២០១០-១១ ​ហើយបានចុះ​កិច្ចព្រម​ព្រៀងជា​អចិន្ត្រៃក្រោយ​ពីលេង​បានមួយ​ រដូវកាល​។
Ben Arfa 3
Arfa ​ជាអតីត​កីឡាករយុវ​ជនរបស់​ប្រទេសបារាំង​លេងនៅគ្រប់​កម្រិតទាំងអស់​ ​ចាប់តាំង​ពីអាយុ​ក្រោម​ ១៧ឆ្នាំ​គាត់​ជា​ផ្នែកមួយ​ក្នុងក្រុមដែល​បានជួយឲ្យ​ប្រទេសបារាំង​ឈ្នះពាន​រង្វាន់​ 2004 UEFA European Under-17 Football​ Championship ​។  Arfa ត្រូវបាន​គេកោះហៅ​ឲ្យចូលរួម​ក្រុមជម្រើសជាតិ​ឈុតធំលើក​​ដំបូងរបស់​ប្រទេសបារាំង​ក្នុងខែ តុលាឆ្នាំ​ ២០០៧ ​សម្រាប់ការ​ប្រកួតជម្រុះ​ក្របខ័ណ្ឌ​ UEFA Euro 2008 ​ប្រឆាំងនឹង​ប្រទេស​ Faroe Islands ​។