West Ham ចង់ឲ្យ Eto’o ក្លាយជាខ្សែប្រយុទ្ធរបស់ខ្លួនសម្រាប់ ២០១៤-១៥
លោកគ្រូបង្វឹក Sam Allardyce របស់ក្រុម West Ham បានធ្វើការទាក់ទងជួបជាមួយភ្នាក់ងាររបស់កីឡាករ Eto’o នៅ ថ្ងៃពុធ នេះជាក្ដីសង្ឃឹមរបស់ក្រុមក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះមកកាន់កីឡដ្ឋាន Upton Park សម្រាប់ យុទ្ធនាការក្របខ័ណ្ឌ Premier League ២០១៤-១៥ ។ ចក្រភពអង់គ្លេសបានរាយការណ៍ថាគោលដៅក្រុម West Ham នឹងធ្វើការបើកកិច្ចពិភាក្សាដើម្បីចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធតោខៀវ Chelsea កីឡាករ Eto’o ។

កីឡាករ ៣៣ឆ្នាំរូបនេះមានលក្ខណៈពិសេសខ្លាំងណាស់សម្រាប់កាមេរ៉ូននៅក្នុងការប្រកួត World Cup ហើយក្រុម Chelsea នឹងដោះលែងខ្សែយុទ្ធរូបនេះពីទឹកដី Stamford Bridge នៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែគាត់អាចស្នាក់នៅ ជាមួយញញួរធំក្នុងក្របខ័ណ្ឌ Premier League ជាបន្តទៀត ។ ភ្នាក់ងារកីឡាករ Eto’o លោក Claudio Vigarelli បាន ជួបជាមួយលោក Sam Allardyce នៅក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃពុធ នៅក្នុងការប៉ុនប៉ងចរចារចុះកិច្ចសន្យាជាមួយ Eto’o ហើយខ្សែប្រយុទ្ធរូបនេះមានការផ្តល់ជូនពិសេសពីមជ្ឈឹមបូព៌ា សហរដ្ឋអាមេរិក និងប្រទេសតួកគី។

កីឡាករ Eto’o គឺចង់ស្នាក់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីយុទ្ធនាការក្របខ័ណ្ឌ Premier League រដូវកាលមុនលេង ធ្លាក់ចុះជាមួយនឹងក្រុមលោក Jose Mourinho ក្រោយពេលធ្វើការផ្លាស់ប្តូរពីក្រុមរុស្ស៊ី Anzhi Makhachkala នៅខែសីហា ឆ្នាំ ២០១៣ ។ ជាមួយនេះដែរកីឡាករ Mauro Zarate និង Enner Valencia បានមកដល់ក្រុម West Ham នៅរដូវក្តៅនេះរួចទៅហើយ ក្រុមសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយនឹងកីឡាករ Eto’o ដើម្បីដោះស្រាយវិបត្តិគ្មានខ្សែប្រយុទ្ធ Andy Carroll ដោយសារការរងរបួសយ៉ាងហោចណាស់បីខែដំបូងមិនអាចចូលលេងបានឡើយ ។

Post a Comment