Header Ads

Real Madrid បញ្ចប់ការទិញអ្នកចាំទី Keylor Navas ពីក្លឹប Levante កុងត្រាប្រាំមួយឆ្នាំ

ក្លឹប ​Real ​Madrid ​បញ្ជាក់ថា​បាន​បញ្ចប់​ការចុះ​ហត្ថលេ​ខាជា​មួយអ្នក​​ចាំទី​កូស្តា​រីកា​ Keylor ​Navas ​ពីក្លឹប​ Levante ​នៅ​ក្នុងកិច្ច​ព្រមព្រៀង​រយៈពេល​ប្រាំ​មួយឆ្នាំ​ ។ អ្នកចាំ​ទីរូបនេះ​គឺម្នាក់​ក្នុងចំ​ណោម​អ្នកចាំ​ទីដ៏ល្អ​បំផុតក្នុង​ក្រប​ខ័ណ្ឌ​ La Liga​ របស់​ប្រទេស​អ៉េស្បាញ​ ​កាលពី​រដូវកាល​មុនដែល​ស្នាក់នៅ​ជាមួយ​នឹងក្លឹប​​ Levante ហើយ​ក្លឹប​ Madrid ​បានតាម​ដានគាត់​ពេញមួយ​រដូវកាល​ ២០១៣-១៤ ​ពិសេស​គាត់​បានសម្តែង​នូវសម​ត្ថភាព​ដ៏អស្ចារ្យ​សម្រាប់​ប្រទេស​កូស្តារីកា​នៅក្នុង​ការ​ប្រកួត​ World Cup ​។KeylorNavas 2
អ្នកចាំ​ទីវ័យ​ ២៧ឆ្នាំ​រូបនេះ​គឺជាអ្នក​ចាំទី​ជម្រើស​ដំបូងកាល​ពីរដូវ​កាលមុន​របស់ក្លឹប​ Levante ​ហើយ​លោក​ Quico​ Catalan​ ប្រធាន​ក្លឹប​ Levante ​បានបញ្ជាក់​កាលពី​សប្តាហ៍​មុនថា​ក្លឹបកំពុង​មានកិច្ច​ពិភាក្សា​ជាមួយ​នឹងក្លឹប​ Madrid ​តែមិនបាន​លេចចេញ​នូវលទ្ធ​ផលណា​មួយនៅ​ឡើយទេ​ តែឥឡូវ​នេះម្ចាស់​ជើងឯក​អឺរ៉ុប​មួយនេះ​បាន​បញ្ចប់​បែប​បទ​លើ​កិច្ចព្រម​ព្រៀងក្នុង​ផ្ទេរគាត់​រួចរាល់​ហើយ​ ។
Keylor+Navas 1
ក្នុង​អំឡុង​ពេលការ​ប្រកួត​ World Cup ​អ្នកចាំ​ទីរូបនេះ​គឺជាអ្នក​ទប់ស្កាត់​ការ​ប្រឆាំង​នឹងប្រទេស​អង់គ្លេស​ និង ​អ៊ីតាលី​ ដែលមិន​ស្គាល់ពាក្យ​ថាចាញ់​សោះ​ ហើយ​សម្រាប់​ ១២០នាទី​ប្រឆាំង​នឹងប្រទេស​ហូឡង់​ ក៏គ្មាន​អ្នកណា​ស៊ុតបាល់​ បញ្ចូល​ទីអ្នក​ចាំទីរូប​នេះបាន​ដែរ​ តែត្រូវ​បានចាញ់​ពេលបាល់​ឈានដល់​វគ្គប៉េ​ណាំងទី​កាត់សេច​ក្តីជាប់​ឬធ្លាក់​។