U21កម្ពុជា ប៉ះក្រុមមិនដែលឈ្នះ U19ឥណ្ឌូនេស៊ី ម៉ោង៣រសៀលនេះ
ប្រ៊ុយណេ៖ ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម២១ឆ្នាំកម្ពុជា នឹងត្រូវធ្វើការតតាំងជាមួយនឹងក្រុមមិនដែលឈ្នះ និងកំពុងឈរក្បែរបាតតារាង U19ឥណ្ឌូនេស៊ីនាម៉ោង ០៣ និង ០០នាទីរសៀលថ្ងៃនេះ (ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងយក៣ពិន្ទុបន្ថែម ។
ការចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់ស្តេចប្រ៊ុយណេលើកទី៥ ឆ្នាំ២០១៤ ដែលត្រូវបានគេប្រសិទ្ធនាមថា Hassanal Bolkiah Trophy កម្ពុជាបានសាងទំនុកចិត្តយ៉ាងអស្ចារ្យតាមរយៈស៊ីក្រុមម្ចាស់ផ្ទះប្រ៊ុយណេនៅថ្ងៃបើកឆាក ១-០ មុនទៅបំបាក់ក្រុមសិង្ហបុរី ៣-១ បន្តទៀត តែបានភ្លាត់ស្នៀតបាត់បង់៣ពិន្ទុដំបូងក្រោមថ្វីជើងរបស់ក្រុម U21ម៉ាឡេស៊ី ១-០ ទាំងប្រផិតប្រផើយក្រោមតំណក់ទឹកភ្លៀង ។
តែយ៉ាងណាក៏ដោយការជួបជាមួយក្រុមដែលទើបតែមាន១ពិន្ទុ និងចាញ់២ប្រកួត U-19ឥណ្ឌូនេស៊ី ក៏មិនអាចមើល ស្រាលបានដែរ ព្រោះអីសុទ្ធតែជាក្រុមស្រេកឃ្លានពិន្ទុដូចគ្នា បើទោះបីដឹងថា ឥណ្ឌូនេស៊ីហាលអាវបាត់ទៅហើយក្តី ខណៈដែលជ្រើសរើស តែ២ក្រុមប៉ុណ្ណោះមានពិន្ទុខ្ពស់ជាងគេក្ នុងមួយពូល ដើម្បីឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែសីហាសប្តាហ៍ក្រោយនេះ ។
យ៉ាងណាមិញ ក្រុមកម្ពុជាអាចនៅមានសង្ឃឹមដណ្តើមយកកៅអីមួយក្នុងចំណោមក្រុមខ្លាំងវៀតណាម ប៊្រុយណេ និងម៉ាឡេស៊ី បើទោះបីជានៅចាញ់គេ១ពិន្ទុក៏ដោយ ៕


Post a Comment