Man Utd ប៉ះជាមួយ Swansea នៅថ្ងៃបើកឆាក Premier League
ក្រុងមែនឆេស្តើៈ ក្រុមបិសាចក្រហម Manchester United នឹងដើរតួសំខាន់ក្នុង ការទទួលស្វាគមន៍ហ្វូងក្ងាន Swansea City ម៉ោង ១៨ និង ៤៥នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងការបើកព្រឹត្តិការណ៍ Barclay-English Premier League រដូវកាលឆ្នាំ២០១៤-២០១៥ឡើងវិញ ។
មុនជំនួបើកឆាកនៅទឹកដី Old Trafford ក្រុមរបស់លោកគ្រូបង្វឹកថ្មីលោក Louis van Gaal មិនទាន់ចាញ់ និងស្មើម្តង ណានៅឡើយទេ ពោលគឺឈ្នះរហូតឆ្លងកាត់ ៦ប្រកួតមិត្តភាពកន្លងមកនេះ ហើយបានស៊ីសុទ្ធក្រុមខ្លាំងៗទៀតមានដូច ជាបំបាក់ក្រុម LA Galaxy ៧-០ បំបាក់ Real Madrid ៣-១ ឈ្នះ Valencia ២-១ ស៊ី Liverpool ៣-១ ឈ្នះ AS Roma ១-០ និងបន្តឈ្នះ Inter Milan ៥-៣ ទៀតដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញ ម៉ោងមានលទ្ធផលស្មើ ០-០ ។
មួយវិញទៀត នេះជាការប្រកួតលើកទី២ ហើយនៅក្នុងទឹកដី បន្ទាប់ពីបានប្រកួតឈ្នះ ក្រុមម្ចាស់ជើងឯកពាន Emirates Cup ឆ្នាំ២០១៤ Valencia ២-១ ម្តងហើយកាលពីសប្តាហ៍មុនជាលក្ខណៈមិត្តភាពអន្តរជាតិ តែ Man Utd នឹងមិនឲ្យ របូត៣ពិន្ទុនោះ ដើម្បីឡើងទៅឈរនៅកំពូលតារាង មុនគេក្នុងការប្រជែងយកពាន Premier League និងកៅអីក្នុងក្រប ខណ្ឌ Champions League មកវិញផងដែរ ។
សម្រាប់ការប្រយុទ្ធនៅ លើវាលស្មៅរដូវកាលថ្មីនេះ Man Utd ទើបតែប្រម៉ាញ់បានកីឡាករ ២រូបប៉ុណ្ណោះមានខ្សែបម្រើ Andre Herrera និងខ្សែការពារដែលត្រូវសម្រាក ព្យាបាលរយៈពេល១ខែ Luke Shaw ដោយសាររបួសហើមសរសៃពួរ ជើង ក្រៅពីនេះសុទ្ធតែកីឡាករចាស់ៗទាំងអស់ តែមានទម្រង់លេងហាក់ដូចជា ស៊ីសង្វាក់គ្នាឡើងវិញ ដូចជំនាន់លោក Sir-Alex Ferguson នៅដឹកនាំ ៕


Post a Comment