Man Utd Vs. Swansea ជាគូបើកឆាក English Premier League 2014/15
ការប្រកួតបាល់ទាត់ក្របខណ្ឌ Barclays English Premier League 2014/15 នឹងត្រូវចាប់ផ្ដើមរដូវកាលថ្មីនៅថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ ២០១៤ វេលាម៉ោង ១៨ និង ៤៥ នាទីល្ងាច ហើយគូបើកឆាកដំបូងគឺក្រុមបិសាចក្រហម Manchester United ត្រូវទទួលភ្ញៀវ Swansea City នៅក្នុងទឹកដី Old Trafford របស់ខ្លួន។

នេះជារដូវកាលទី២ ដែលក្លឹប Manchester United ត្រូវប្រកួតបើកឆាកប៉ះជាមួយនឹងក្រុម Swansea City ដែលកាលបីរដូវកាលមុនក្រោមការដឹកនាំរបស់លោក David Moyes ក្លឹប Manchester United បានយកឈ្នះលើក្រុម Swansea City ដោយលទ្ធផល ៤ ទល់នឹង ១។
ក្លឹប Manchester United កំពុងសាងបានមកវិញនូវទំនុកចិត្ត និងទម្រង់លេងដ៏ស៊ីចង្វាក់ក្រោមការដឹកនាំរបស់លោក Louis van Gaal ពោលគឺ ៦ ប្រកួតចុងក្រោយរបស់ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិហូល្លង់រូបនេះមិនដែលស្គាល់ពាក្យថាបរាជ័យនៅឡើយ ថែមទាំងបានឈ្នះពានរង្វាន់ International Champion Cup 2014 (ICC) ទៀតផង។

ចំណែកឯក្លឹប Swansea City វិញពុំបានបង្ហាញទម្រង់លេងគួរឲ្យទាក់ទាញឡើយកាលពីរដូវកាលមុន ហើយថែមទាំងបានបណ្ដេញលោកគ្រូបង្វឹកឆ្នើម Michael Laudrup ចេញពីដំណែង ហើយបានតែងតាំងលោក Garry Monk ជាអ្នកចាត់ការទូទៅពេញសិទ្ធិ បន្ទាប់ពីបានជួយឲ្យក្លឹបរួចផុតពីតំបន់គ្រោះថ្នាក់។
ក្នុងជំនួប ៦ លើកចុងក្រោយរវាងក្រុមទាំងពីរ Manchester United ទទួលបានជ័យជម្នះ ៤ លើក ស្មើគ្នា ១ លើក នឹងចាញ់ ១ លើក ហើយការប្រកួតគ្នាកន្លងមកក្រុមទាំងពីរបានស៊ុតបាល់បញ្ជូលគ្នាទៅវិញទៅមករហូតដល់ ១៧ គ្រាប់។

ជម្រើសទាំង ១១ នាក់របស់ក្រុមទាំងពីរ

Post a Comment