Header Ads

ព្យាករ​ណ៍​ EPL​ ស​ប្តា​ហ៍​ទី​១៖​ Chelsea,​ Man​ United​ ​រំពឹង​ថា​នឹង​ឈ្នះ​នៅ​ថ្ងៃ​បើក​ឆាក​

ស្រប​ពេល​ដែល​ Manchester​ United​ ត្រូវ​បាន​កែសម្រួល​ និង​មាន​ភាព​ខ្លាំង​សា​ជា​ថ្មី​ត្រឹមតែ​រយៈពេល​៤​ស​ប្តា​ហ៍​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក​ Louis​ Van​ Gaal​ និង​ខណៈ​ដែល​ Chelsea,​ Arsenal​ និង​ Liverpool​ បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​លើសលប់​ទៅ​លើ​កីឡាករ​ថ្មី​ ក្រុម​ Man​ City​ នឹង​ប្រឈម​មុខ​ជាមួយនឹង​ភាពស្វិតស្វាញ​ដ៏​ធំ​មួយ​ក្នុង​ការ​ការពារ​ពានរង្វាន់​ Premier​ League​ របស់​ពួក​គេ​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​ទើបតែ​ឡើង​មក​ថ្មី​ដែល​រួម​មាន​ Leicester​ City,​ Burnley​ និង​ QPR​ ក៏​ប្រឈម​មុខ​នឹង​ការងារ​ដ៏​លំបាក​នា​ថ្ងៃ​បើក​ឆាក​ផង​ដែរ​ ខណៈ​ដែល​ពួក​គេ​សុទ្ធ​សឹង​ត្រូវ​ជួប​ក្រុម​លេង​ក្នុង​ក្របខ័ណ្ឌ​កំពូល​។​ ខាងក្រោម​នេះ​គឺជា​ការ​ព្យាករ​សម្រាប់​ស​ប្តា​ហ៍​ទី​១​នៃ​ក្របខ័ណ្ឌ​ English​ Premier​ League​ របស់​ cambosport.com៖
Manchester​ United​ v​ Swansea​ City​ 16/08/2014​ ម៉ោង​ 6:45​ ល្ងាច​
​ក្រុម​ម្ចាស់ផ្ទះ​ Man​ United​ នឹង​រំពឹង​ថា​ អាច​កត់ត្រា​ជ័យជម្នះ​នា​ថ្ងៃ​បើក​ឆាក​ដើម្បី​បន្ថែម​ការ​ជឿជាក់​ផ្សេងៗ​ក្រោយ​ពី​ពួក​គេ​បាន​លទ្ធផល​យ៉ាង​ល្អ​ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ទទួល​ជ័យជម្នះ​ ៣-១​ លើ​ក្រុម​ Real​ Madrid​ និង​ការ​កត់ត្រា​ជ័យជម្នះ​ ៣-១​ លើ​ក្រុម​ Liverpool​ ដើម្បី​លើក​ពាន​ International​ Champions​ Cup​ ផង​ដែរ​។​ ខណៈ​ដែល​អ្នកគាំទ្រ​ ក៏​ដូច​ជា​កីឡាករ​ស្រេកឃ្លាន​នូវ​ជ័យជម្នះ​ដើម្បី​បង្ហាញ​នូវ​ការ​កែប្រែ​មុខមាត់​ជា​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Louis​ Van​ Gaal​ ពួក​គេ​នឹង​បើក​ការ​វាយ​សម្រុក​តាំងពីរ​ចាប់ផ្តើម​ប្រកួត​ដើម្បី​ស្វែងរក​បី​ពិន្ទុ​ជា​ដាច់ខាត​។​ ក្រុម​ Swansea​ នឹង​រីករាយ​ក្នុង​ការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ បើ​ទោះបី​ក្រុម​នេះ​ពិតជា​ធ្លាប់​ឈ្នះ​ Man​ United​ ២-១​ កាលពី​រដូវ​កាល​មុន​ក្នុង​ FA​ Cup​ ក៏​ដោយ​។​ ហេតុនេះ​ ក្តី​សង្ឃឹម​ដ៏​ធំ​នឹង​ធ្លាក់​ទៅ​លើ​ខ្សែប្រយុទ្ធ​ Wilfried​ Bony​ ក្នុង​ការ​ជួយ​ឲ្យ​ Swansea​ គេច​ផុត​ពី​បរាជ័យ​។​
manchester-united-and-chelsea-expect-to-win-in-the-open-match-of-epl-2
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
12/01/14​ Manchester​ United​ 2-0​ Swansea​ City
06/01/14​ Manchester​ United​ 1-2​ Swansea​ City
18/08/13​ Swansea​ City​ 1-4​ Manchester​ United
Queens​ Park​ Rangers​ v​ Hull​ City​ 16/08/2014​ ម៉ោង​ 9​ យប់​
​ការ​មាន​ប្រៀប​ផ្សេងៗ​អាច​នឹង​ធ្លាក់​ទៅ​លើ​ក្រុម​ QPR​ ដែល​ជា​ក្រុម​ម្ចាស់ផ្ទះ​ និង​ជា​ក្រុម​ដែល​ទើបតែ​ឡើង​មក​ពី​ក្របខ័ណ្ឌ​ទី​២​របស់​អង់គ្លេស​។​ ក្រុម​ទាំង​ពីរ​បាន​ទទួលលទ្ធផល​ពី​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ប្រហាក់ប្រហែល​គ្នា​ ខណៈ​ដែល​ QPR​ បាន​កត់ត្រា​ជ័យជម្នះ​៤​លើក​ ចាញ់​ និង​ស្មើ​២​ ក្នុង​ចំណោម​៨​ប្រកួត​ ហើយ​ Hull​ បាន​ទទួល​ជ័យជម្នះ​២​លើក​ និង​ស្មើ​៣​ ក្នុង​ចំណោម​៥​ប្រកួត​ ហេតុនេះ​ លទ្ធផល​ស្មើ​សម្រាប់​ក្រុម​ទាំង​ពីរ​ គួរតែ​ជា​ការ​ព្យាករ​ដ៏​ល្អ​បំផុត​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
25/04/11​ Queens​ Park​ Rangers​ 1-1​ Hull​ City
29/01/11​ Hull​ City​ 0-0​ Queens​ Park​ Rangers
12/04/08​ Hull​ City​ 1-1​ Queens​ Park​ Rangers
West​ Bromwich​ (WBA)​ v​ Sunderland​ 16/08/2014​ ម៉ោង​ 9​ យប់​
​បើ​យោង​ទៅ​តាម​ស្ថិតិ​ពី​ការ​ប្រកួត​មុន​បើក​រដូវ​កាល​រវាង​ក្រុម​ទាំង​ពីរ​ ក្រុម​ភ្ញៀវ​ Sunderland​ ហាក់​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ ខណៈ​ដែល​ពួក​គេ​បាន​កត់ត្រា​ជ័យជម្នះ​រហូត​ដល់​ទៅ​៤​លើក​ ស្មើ​១​ និង​ចាញ់​១​ ក្នុង​ចំណោម​ការ​ប្រកួត​មិត្តភាព​៦​លើក​ ប៉ុន្តែ​ West​ Brom​ ចាញ់​៣​ និង​ឈ្នះ​៣​។​ Sunderland​ មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក​ថ្មី​ Gus​ Poyet​ ហេតុនេះ​ ពួក​គេ​គួរតែ​អាច​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយនឹង​ការ​ទទួល​បាន​យ៉ាង​ហោច​ណាស់​១​ពិន្ទុ​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
08/05/14​ Sunderland​ 2-0​ West​ Bromwich(WBA)
21/09/13​ West​ Bromwich(WBA)​ 3-0​ Sunderland
23/02/13​ West​ Bromwich(WBA)​ 2-1​ Sunderland
Stoke​ City​ v​ Aston​ Villa​ 16/08/2014​ ម៉ោង​ 9​ យប់​
Stoke​ ដែល​ជា​ក្រុម​មាន​ភាព​ខ្លាំងក្លា​នៅ​លើ​ទឹកដី​ខ្លួនឯង​ នឹង​ត្រូវ​ឈាន​ទៅ​ប្រកួត​ក្នុង​រាត្រី​នេះ​ជាមួយនឹង​ក្តី​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ ក្រោយ​ពី​ពួក​គេ​បាន​កត់ត្រា​ជ័យជម្នះ​ត្រឹមតែ​១​លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ចំនួន​៦​លើក​របស់​ពួក​គេ​ ខណៈ​ដែល​ Aston​ Villa​ បាន​ទទួល​ជ័យជម្នះ​រហូត​ដល់​ទៅ​៤​លើក​ ក្នុង​ចំណោម​៦​ប្រកួត​ដូច​គ្នា​។​ ប៉ុន្តែ​ Stoke​ ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ក្នុង​ចំណោម​ការ​ជួប​គ្នា​ចំនួន​១៣​លើក​រវាង​ក្រុម​ទាំង​ពីរ​ ដោយ​ពួក​គេ​បាន​ទទួល​ជ័យជម្នះ​៤​លើក​ ខណៈ​ដែល​ Aston​ Villa​ បាន​ទទួល​ជ័យជម្នះ​ត្រឹមតែ​៣​លើក​ប៉ុណ្ណោះ​។​ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ Aston​ Villa​ គឺ​ Christian​ Bentake​ ហើយ​ Stoke​ មាន​ Peter​ Crouch​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
23/03/14​ Aston​ Villa​ 1-4​ Stoke​ City
21/12/13​ Stoke​ City​ 2-1​ Aston​ Villa
06/04/13​ Stoke​ City​ 1-3​ Aston​ Villa
West​ Ham​ United​ v​ Tottenham​ Hotspur​ 16/08/2014​ ម៉ោង​ 9​ យប់​
​នេះ​ជា​ការ​ប្រកួត​រវាង​ក្រុម​ដែល​ស្ថិត​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ដូច​គ្នា​ ហើយ​បើ​ទោះបី​ West​ Ham​ មាន​ប្រៀប​ដោយសារ​តែ​ប្រកួត​នៅ​លើ​ទឹកដី​ខ្លួនឯង​ក៏​ដោយ​ ប៉ុន្តែ​ ពួក​គេ​ដឹង​ថា​ វា​នឹង​មិន​ងាយស្រួល​នោះ​ឡើយ​ក្នុង​ការ​ជួប​ក្រុម​ខ្លាំង​ដូច​ជា​ Spurs​។​ ក្នុង​ចំណោម​ការ​ប្រកួត​មិត្តភាព​៧​លើក​ West​ Ham​ កត់ត្រា​ជ័យជម្នះ​ត្រឹមតែ​១​លើក​គត់​ ប៉ុន្តែ​ ចាញ់​៣​ និង​ស្មើ​៣​ ស្រប​ពេល​ដែល​ Spurs​ កត់ត្រា​ជ័យជម្នះ​រហូត​ដល់​ទៅ​៤​លើក​ ក្នុង​ចំណោម​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​៥​លើក​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ទទួល​ជ័យជម្នះ​ ២-១​ លើ​ក្រុម​ Schalke​ 04​ ផង​ដែរ​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
03/05/14​ West​ Ham​ United​ 2-0​ Tottenham​ Hotspur
19/12/13​ Tottenham​ Hotspur​ 1-2​ West​ Ham​ United
06/10/13​ Tottenham​ Hotspur​ 0-3​ West​ Ham​ United
Leicester​ City​ v​ Everton​ 16/08/2014​ ម៉ោង​ 9​ យប់​
Leicester​ នឹង​ខិតខំ​ព្យាយាម​បង្ហាញ​ថា​ ការ​ឈាន​ទៅ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ក្នុង​នាម​ជា​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី​២​របស់​អង់គ្លេស​ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ តាម​រយៈ​ការ​កត់ត្រា​យ៉ាង​ហោច​ណាស់​១​ពិន្ទុ​ក្នុង​ការ​ប្រកួត​ជាមួយ​ Everton​ នៅ​ថ្ងៃ​បើក​ឆាក​។​ Leicester​ ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ពី​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ តាម​រយៈ​ការ​កត់ត្រា​ជ័យជម្នះ​រហូត​ដល់​ទៅ​៦​លើក​ក្នុង​ចំណោម​ការ​ប្រកួត​៧​លើក​ ខណៈ​ដែល​ Everton​ ដែល​ក៏​ចាញ់​ Leicester​ ១-០​ ក្នុង​ការ​ប្រកួត​មិត្តភាព​ដែរ​នោះ​ ទទួល​ជ័យជម្នះ​តែ​១​លើក​គត់​ក្នុង​ចំណោម​៦​ប្រកួត​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
27/07/14​ Everton​ 0-1​ Leicester​ City
20/03/04​ Leicester​ City​ 1-1​ Everton​
20/12/03​ Everton​ 3-2​ Leicester​ City
Arsenal​ v​ Crystal​ Palace​ 16/08/2014​ ម៉ោង​ 11:30​ យប់​
​ក្រោយ​ពី​ឈ្នះ​ពានរង្វាន់​មុន​បើក​រដូវ​កាល​ Community​ Shield​ តាម​រយៈ​ការ​យកឈ្នះ​ក្រុម​ម្ចាស់​ជើង​ Man​ City​ ៣-១​ ក្រុម​កាំភ្លើង​ធំ​ Arsenal​ នឹង​ខិតខំ​ព្យាយាម​បន្ត​ការ​ជឿជាក់​របស់​ខ្លួន​តាម​រយៈ​ការ​ផ្តួល​ក្រុម​ Crystal​ Palace​ នៅ​ថ្ងៃ​បើក​ឆាក​នៅ​ Emirates​។​ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ Alexis​ Sanchez​ អាច​នឹង​ត្រូវ​ចាប់​ដៃគូ​ជាមួយ​ Mesut​ Ozil​ និង​ Aaron​ Ramsey​ នៅ​តំបន់​ប្រយុទ្ធ​ដើម្បី​នាំ​បី​ពិន្ទុ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ ខណៈ​ដែល​ Crystal​ Palace​ នឹង​រីករាយ​ ប្រសិនបើ​ពួក​គេ​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​តិច​ជាង​ពីរ​គ្រាប់​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
02/02/14​ Arsenal​ 2-0​ Crystal​ Palace
26/10/13​ Crystal​ Palace​ 0-2​ Arsenal
15/02/05​ Arsenal​ 5-1​ Crystal​ Palace
Liverpool​ v​ Southampton​ 17/08/2014​ ម៉ោង​ 7:30​ យប់​
​កីឡាករ​ Adam​ Lallana,​ Dejan​ Lovren,​ Rickie​ Lambert​ នឹង​ត្រូវ​ជួប​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ នៅ​ពេល​ដែល​ Liverpool​ ទទួលភ្ញៀវ​ Southampton​។​ បើ​ទោះបី​ Liverpool​ បាត់​លក់​ចេញ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ Luis​ Suarez​ ទៅ​ឲ្យ​ Barcelona​ ក៏​ដោយ​ ប៉ុន្តែ​ ក្រុម​នេះ​នៅ​តែ​មាន​ភាព​ខ្លាំង​ក្រោម​ជំនួយ​ដ៏​ធំ​ពី​ខ្សែប្រយុទ្ធ​ Daniel​ Sturridge​ និង​ Philippe​ Coutinho​ ជាដើម​។​ ក្រុម​ទាំង​ពីរ​បាន​ទទួលលទ្ធផល​ល្អ​ដូច​គ្នា​ពី​ការ​ប្រកួត​មិត្តភាព​ ដោយ​ Liverpool​ ឈ្នះ​៥​ ពី​៩​ប្រកួត​ ខណៈ​ Southampton​ ឈ្នះ​៥​ពី​៦​ប្រកួត​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
02/03/14​ Southampton​ 0-3​ Liverpool
21/09/13​ Liverpool​ 0-1​ Southampton
16/03/13​ Southampton​ 3-1​ Liverpool​
Newcastle​ v​ Manchester​ City​ 17/08/2014​ ម៉ោង​ 10​ យប់​
Man​ City​ នឹង​ខិតខំ​ព្យាយាម​ស្តារ​មុខមាត់​ពី​ការ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ Arsenal​ ក្នុង​ Community​ Shield​ ក្នុង​ពេល​ធ្វើ​ដំណើរ​ប្រកួត​នៅ​លើ​ទឹកដី​ក្រុម​ Newcastle​។​ បន្ទុក​ផ្សេងៗ​នឹង​ធ្លាក់​ទៅ​លើ​ Sergio​ Aguero​ និង​ Yaya​ Toure​ ក្នុង​ការ​នាំ​ជ័យជម្នះ​ដល់​ក្រុម​ ខណៈ​ដែល​ខ្សែការពារ​ចំណូល​ថ្មី​ Eliaquim​ Mangala​ នឹង​ព្យាយាម​ពង្រឹង​នៅ​តំបន់​ការងារ​។​ ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ Man​ City​ ឈ្នះ​៤​លើក​ ក្នុង​ចំណោម​៧​ប្រកួត​ ខណៈ​ដែល​ Newcastle​ ឈ្នះ​៥​លើក​ ក្នុង​ចំណោម​៨​ប្រកួត​។​
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
12/01/14​ Newcastle​ 0-2​ Manchester​ City​
31/10/13​ Newcastle​ 0-0​ Manchester​ City
20/08/13​ Manchester​ City​ 4-0​ Newcastle
Burnley​ v​ Chelsea​ FC​ 19/08/2014​ ម៉ោង​ 2​ ទៀប​ភ្លឺ​
Burnley​ ដែល​ជា​ក្រុម​ទើប​ឡើង​មក​ពី​ក្របខ័ណ្ឌ​លំដាប់​ទី​២​ នឹង​ផ្តោត​តែ​ទៅ​លើ​ការពារ​ក្នុង​ពេល​ជួប​ក្រុម​ខ្លាំង​ Chelsea​ ដែល​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ទិញ​ចូល​កីឡាករ​ឆ្នើមៗ​ដូច​ជា​ Diego​ Costa,​ Cesc​ Fabregas​ និង​ Filipe​ Luis​។​ ការ​ទទួល​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​នៅ​ថ្ងៃ​បើក​ឆាក​សម្រាប់​ Chelsea​ ដែល​បាន​ទទួល​ជ័យជម្នះ​៦​លើក​ ក្នុង​ចំណោម​ការ​ប្រកួត​មិត្តភាព​៨​លើក​ នឹង​ក្លាយជា​ប្រ​ថ្នូ​ល​ដ៏​ល្អ​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ Premier​ League​។​ ការ​ព្យាយាម​គេច​ផុត​ពី​ការ​បរាជ័យ​ដ៏​ធំ​ នឹង​ក្លាយជា​រឿង​ដ៏​រីករាយ​សម្រាប់​ Burnley​ ដែល​ឈ្នះ​៣​លើក​ ក្នុង​ចំណោម​ការ​ប្រកួត​៥​លើក​មុន​បើក​រដូវ​កាល​៕
manchester-united-and-chelsea-expect-to-win-in-the-open-match-of-epl-1
​ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
31/01/10​ Burnley​ 1-2​ Chelsea​ FC​
29/08/09​ Chelsea​ FC​ ​3-0​ Burnley
13/11/08​ Chelsea​ FC​ ​1-1​ Burnley​