Header Ads

Liverpool ត្រៀមដេញថ្លៃខ្សែការពារ Dani Alves ពីក្រុម Barcelona

បើយោង​តាម​​របាយ​ការណ៍​នៅក្នុង​ប្រទេស​អេស្ប៉ាញ​បានឲ្យ​ដឹងថា​ក្រុម​ហង្ស​ក្រហម​ Liverpool ​កំពុង​តែ មាន​ការផ្សារ​ភ្ជាប់​ជាមួយ​នឹងការ​ផ្លាស់ប្តូរ​ខ្សែការពា​រអន្តរជាតិ​ប្រេស៊ីល​ Dani Alves ​ពីក្រុម​ Barcelona ​ហើយក្រុម​យក្សអង់​គ្លេស​មួ​យ​នេះ​ត្រៀមរៀប​ចំធ្វើការ​ដេញថ្លៃ​ខ្សែការពារ​រូបនេះ​ក្នុងពេល​ឆាប់ៗ​នេះ ​។
Dani-Alves-1
កាសែត​ mundo ​Deportivo ​បានផ្សព្វ​ផ្សាយ​ជាភាសា​អង់គ្លេស​​និយាយ​ថាអ្នក​ចាត់ការ​ទូទៅ​ក្រុមហង្ស ​ក្រហម​ Liverpool ​លោក​ Brendan ​Rodgers ​កំពុងតែ​ពិចារ​ណាលើ​ការផ្លាស់​ប្តូរមួយ​សម្រាប់​ខ្សែការ​ពារអន្តរ​ជាតិ​ប្រេស៊ីល​​រូបនេះ​ ហើយ​ត្រូវ​បានគេ​ជឿថា​​មកជំនួស​តំណែង​ខ្សែការ​ពារ​ Glen Johnson ​នាពេល​បច្ចុប្បន្ន​
Dani-Alves-2
មានសេច​ក្តីរាយ​ការណ៍​មួយកាល​ពីដើម​សប្តាហ៍នេះ​ថា​ក្រុម​ Barcelona ​បានប្រាប់​ខ្សែ​ការ​ពារវ័យ​ ៣១ឆ្នាំ​រូបនេះ​ថាគាត់​មាន​សេរីភាព​ក្នុងការ​ចាកចេញ​ពីទឹកដី​ Camp Nou ​នៅរដូវ​ក្តៅនេះ​ ហើយ​ Alves ​បាន និយាយ​ថាត្រូវតែ​មានការ​រិះគិត​ក្នុងរយៈ​ជម្រើស​មួយឲ្យ​បានច្បាស់​លាស់​ ។ Liverpool ​ត្រូវបាន​គេអះអាង​ថាអាច​នឹងចំ​ណាយប្រាក់​ជាង​ ៦លានអឺរ៉ូ (​៤,៨ លាន​ផោន ) ដើម្បី​ចុះហត្ថ​លេខា​យក​ Alves ​ពីក្រុម​ Barcelona ​។